Coutinho គឺ​ជា Eden Hazard របស់ Liverpool  

  • 2017-05-17 12:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី Simon Mignolet របស់ Liverpool បាន​និយាយ​ប្រៀបធៀប​​ពី​មិត្ត​រួម​ក្រុម Philippe Coutinho ថា គេ​មាន​តួ​នាទី​សំខាន់​សម្រាប់​ក្រុមដូច​ Eden Hazard របស់ Chelsea អីចឹង។

ការ​និយាយ​បែប​នេះ​ ដោយ​​សារ Mignolet ​មើល​ឃើញ​ពី​​ភាព​ច្នៃប្រឌិត​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ។ ក្នុង​រដូវកាល​២០១៦-១៧ Coutinho អាច​រក​គ្រាប់​បាល់​បាន​១២​គ្រាប់​​ក្នុង​ចំណោម​៣០​ប្រកួត។ Coutinho គឺ​ជា​កម្លាំង​ដ៏​សំខាន់​ជួយ​ Liverpool ឈរ​ក្នុង​តំណែង​លេខ​៤​បណ្ដោះអាសន្ន​ក្នុង​លីគ ដើម្បី​បន្ត​មហិច្ឆតា​លេង​ក្នុង Champions League បន្ទាប់​ពី​យក​ឈ្នះ Middlesbrough កាល​ពី​ថ្ងៃ​អាទិត្យ។

“វា​ពិត​ជា​ពិបាក​រក​អ្នក​លេង​ល្អ​ដូច​គេ​ណាស់។ Philippe អាច​ស៊ុត​និង​ចែក​បាល់​ដើម្បី​រក​គ្រាប់​បាន​បាន​គ្រប់​វិធី​ដ៏​អស្ចារ្យ។ ក្នុង Premier League គេ​ត្រូវ​មាន​​​កីឡាករ​​ចេះ​បង្កើត​ឱកាស​​ច្រើន​​​នាក់​ដើម្បី​នាំ​លេង។ អ្នក​អាច​សម្លឹង​ទៅ​ក្រុម Chelsea ពួក​គេ​មាន Eden Hazard ឯ Manchester City មាន Raheem Sterling, David Silva និង Kevin De Bruyne។ Coutinho ពិត​ជា​សំខាន់​សម្រាប់​ពួក​យើង"។ Mignolet ប្រាប់  Liverpool Echo៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី