ចង់​ទស្សនា​ទេ? រឿង "Little Dragon" និយាយ​តាំង​ពី​ជីវិត​យុវវ័យ​របស់ លី ស៊ាវឡុង

  • 2017-05-18 03:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ដែល​ បង្ហាញ​ពី​ដំណើរ​ផ្សងព្រេង​ និង​ក្បាច់​គុនដ៏​អស្ចារ្យ​របស់​ លី​ស៊ាវឡុង​ នឹង​ត្រូវ​យក​មក​ថត​ និង​ត្រៀម​ដាក់​បញ្ចាំង​ក្នុង​ពេល​ខាង​មុខ​នេះ​ហើយ​។

អ្នក​ផលិត​ខ្សែភាពយន្ត​ដ៏​ល្បី​ ជនជាតិ​ឥណ្ឌា​ លោក​ Shekhar Kapur បាន​ចុះ​កុងត្រា​លើ​ការ​សហការ​និពន្ធ​ ក៏​ដូច​ជា​ដឹកនាំ​រឿង​ "Little Dragon” ដែល​និយាយ​ពី​ ខ្សែ​ជីវិត​របស់​តារា​ក្បាច់​គុនហុងកុង​-អាមេរិក​ លោក​ Bruce Lee ហៅ លី​ ស៊ាវឡុង​ កាល​ពី​ក្នុង​ទសវត្ស​ឆ្នាំ​ ១៩៥០។

លោក Bruce Lee និង​គ្រូរបស់​លោក

អ្នក​ដឹកនាំ​​សម្ដែង​ អ្នក​ស្រី​ Mary Vernieu កំពុង​តែ​មមាញឹក​លើ​ការងារ​ស្វែងរក​តារា​ប្រុស​ដែល​ស័ក្ដិសម​ដើរ​តួ​ជា​ "លី​ ស៊ាវឡុង​" ពី​ក្មេង​។

ដោយ​ឡែក​ សាច់​រឿង​វិញ​ នឹង​ត្រូវ​ចូលរួម​ក្នុង​ការ​និពន្ធ​ និង​ដឹក​នាំ​ ដោយ​កូន​ស្រី​របស់​​លោក​ លី​ គឺ​អ្នក​ស្រី​ Shannon Lee ដែល​ជា​អ្នក​ដំណើរការ​ផលិតកម្ម​ "Bruce Lee Entertainment” ។ ផលិតកម្ម​នេះ​ ជា​ផ្នែក​មួយ​របស់​ក្រុម​ហ៊ុន​ "Bruse Lee Family” ដែល​ជា​ក្រុម​ហ៊ុន​ លើក​តម្កើង​ និង​ថែ​រក្សា​មរតក​របស់​ Bruce Lee ។

លោក Bruce Lee ហៅ លី ស៊ាវឡុង ក្នុង​ទីក្រុងហុងកុង ទសវត្ស​ឆ្នាំ​ ១៩៥០

រឿង​ “Little Dragon” នឹង​ដក​ស្រង់​នូវ​ ជីវិត​តស៊ូ​របស់​យុវជន​ Bruce Lee ស្ដែង​ចេញ​ពី​ការ​ខក​ចិត្ត​របស់​គ្រួសារ​របស់​លោក​ ស្នេហា​ក្នុង​យុវភាព​ មិត្ត​ភាព​ពិត​ ភាព​មិន​ស្មោះ​ត្រង់​ ការ​ប្រកាន់​ពូជសាសន៍ ការ​ជួប​ប្រទះ​ស្ថានភាព​លំបាក​ ពុះ​ពារ​គ្រប់​ឧបសគ្គ​ ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន​។ នេះ​បើ​តាម​អ្នក​ដឹកនាំ​រឿង​បាន​បក​ស្រាយ​​។

មួយ​វិញ​ទៀត​ ខ្សែ​រឿង​ដ៏​អស្ចារ្យ​នេះ​ កំពុង​ស្ថិត​ក្នុងដំណាក់​កាល Pre-Production ដោយ​មាន​ការ​សហការ​ពី​ផលិតកម្ម​របស់​ អាមេរិក​ និង​ចិន​ ដោយ​ចាប់ផ្ដើម​ដំណើរការ​ថត​នៅ​រដូវ​ក្ដៅ​នេះ​ ក្នុង​ប្រទេស​ចិន​ និង​ម៉ាឡេស៊ី​៕

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ យី សុធារី