ISIS​ ​មាន​គ្រាប់​បែក​ ដែល​ម៉ាស៊ីន​ស្កេន​ក្នុង​អាកាសយានដ្ឋាន​ចាប់​មិន​បាន

  • 2017-05-18 11:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សម្ដី​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម​របស់​ប្រភេទ​អ៊ីរ៉ាក់​ ​និង​ស៊ីរី​ ​ឬ​គេ​ហៅ​ថា​ ​ISIS​ ​នោះ​ ​បាន​ផលិត​សម្រេច​នូវ​បច្ចេកវិទ្យា​គ្រាប់​បែក​ដែល​ម៉ាស៊ីន​ស្កេន​តាម​អាកាសយានដ្ឋាន​នានា​មិន​អាច​ចាប់​បាន។

រូបតំណាងម៉ាស៊ីនស្កេនក្នុងអាកាសយានដ្ឋាន

ការ​ផលិត​សម្រេច​នូវ​បច្ចេកវិទ្យា​គ្រាប់​បែក​ដ៏​ទំនើប​នេះ​ ​គឺ​គេ​ដឹង​ថា​ព្រោះ​ពួក​ ​ISIS​ ​បាន​វាយ​ដណ្ដើម​សម្រេច​យក​​បាន​អាកាសយានដ្ឋាន​ដ៏​ទំនើប​មួយ​ក្នុង​ទី​ក្រុង​ ​Mosul​ ​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ឆ្នាំ​ ​២០១៤​ ​ហើយ​ពួក​នេះ​បាន​សាកល្បង​ ​និង​យល់​ច្បាស់​ពី​បច្ចេកវិទ្យា​ម៉ាស៊ីន​ស្កេន​ ​ក៏​ដូច​ជា​ប្រព័ន្ធ​សុវត្ថិភាព​នានា​របស់​អាកាសយានដ្ឋាន។

មន្ត្រី​ដដែល​បញ្ជាក់​ថា​ក្រុម​ ​ISIS​ ​ក៏​អាច​ផលិត​ ​និង​លួច​បង្កប់​គ្រាប់​បែក​ដែល​មាន​កម្លាំង​ផ្ទុះ​ខ្លាំង​នៅ​តាម​​កុំព្យូទ័រ​ដែល​មាន​ជុំវិញ​ពិភពលោក៕

ប្រភព៖ CBSNews   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី