ចប់​រដូវកាល Lahm និង Alonso ត្រៀមដើរ​ចេញ​ពី Bayern Munich

  • 2017-05-19 11:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Bayern Munich នឹង​ធ្វើ​ការ​លា​​កំពូល​កីឡាករ​ទាំង​ពីរគឺ Philipp Lahm និង Xabi Alonso ក្នុង​ការ​ប្រកួត​ចុងក្រោយ​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​ពួក​គេសម្រេច​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ក្រោយ​ចប់​​​រដូវ​កាល​នេះ។

Bayern Munich ត្រូវ​ស្វាគមន៍​ក្រុម Freiburg ក្នុង​ដី​របស់​ខ្លួន​ នា​​សប្ដាហ៍​ចុងក្រោយ​ក្របខ័ណ្ឌ Bundesliga ខណៈ​ខ្លួន​ក្លាយ​ជា​ម្ចាស់​ពាន​ទៅ​ហើយ។ រវាង Lahm និង Alonso​ សុទ្ធ​តែ​ជា​កីឡាករ​ជោគជ័យ​​ឈ្នះ​ពាន​​ជា​ច្រើន​ទាំង​ជម្រើស​ជាតិ​និង​ក្រុម​អាជីព ហើយ​ក៏​ជា​កីឡាករ​នាំ​លេង​ដ៏​​ល្អ​ផង​ដែរ។

រឿងរ៉ាវ​ចង់​ចាំ៖ គ្រា​លេង​ក្នុង​ក្រុម Liverpool ខ្សែ​បម្រើ​ការពារ Xabi Alonso បាន​ស៊ុត​គ្រាប់​ទី​៣​ជួយ​ក្រុម​តាម​ស្មើ​ ៣-៣ ទល់​នឹង AC Milan ក្នុង​ការ​ប្រកួត Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​២០០៥ មុន​ពេល​ឈ្នះ​បាល់​ប៉េណាល់ទី​​ ៣-២ ក្នុង​ទីក្រុង Istanbul ប្រទេស​តួគី។

ចំណែក​ឯ Philipp Lahm បាន​ធ្វើ​ជា​ប្រធាន​ក្រុម​ដឹក​នាំ​ឥន្ទ្រី​ដែក​​អាល្លឺម៉ង់​លត់ ប្រេស៊ីល ៧-១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ រួច​ក៏​បន្ត​ដំណើរ​ឈ្នះ​ជម្រើស​ជាតិ​អាហ្សង់ទីន លើក​ពាន​តែ​ម្ដង៕ ​​​​

ប្រភព៖ news18   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ