Nokia 3310ទទួលបានលិខិតទទួលស្គាល់ពីអាជ្ញាធរទូរគមនាគមន៍ចិន
- 2017-05-21 07:55:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia 3310ទទួលបានលិខិតទទួលស្គាល់ពីអាជ្ញាធរទូរគមនាគមន៍ចិន
ចន្លោះមិនឃើញ
ទូរស័ព្ទ Nokia 3310 (2017) ទទួលបានវិញ្ញាបនបត្រពីទូរគមនាគមន៍របស់ប្រទេសចិន (TENAA)។ មានលេខសម្គាល់ TA-1030 ទូរស័ព្ទស៊េរីទាបនេះត្រូវបានចុះក្នុងបញ្ជីជាផ្លូវការនៅលើគេហទំព័រអង្គភាពនេះ។
Nokia 3310 (2017) បានចេញលក់ជាផ្លូវការកាលពីខែកុម្ភៈឆ្នាំនេះ និងបានដាក់លក់នៅក្នុងទីផ្សារប្រទេសអឺរ៉ុបមួយចំនួនដូចជាអេស្ប៉ាញ ខណៈដែលប្រទេសមួយចំនួនទៀតដូចជាចក្រភពអង់គ្លេសនិងប្រទេសអាល្លឺម៉ង់នឹងដាក់លក់នៅសប្ដាហ៍ក្រោយនេះ។