មក​ស្គាល់​ប្រវត្តិ CEO ​ក្រុមហ៊ុន​ធំៗ​លំដាប់​កំពូល​ៗ​លើ​លោកជនជាតិ​ឥណ្ឌា

  • 2017-05-21 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​CEO ដែល​មាន​ដើម​កំណើត​​មកពី​ឥណ្ឌា​​ បាន​ឡើង​ទៅកាន់​កាប់​តួនាទី​អ្នក​​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​​ច្រើន​ឡើង​​នៅ​អាមេរិក​។ ការ​ដែល​ជនជាតិ​ឥណ្ឌា​​មាន​សមត្ថភាព​អាច​ទៅ​គ្រប់គ្រង​ក្រុមហ៊ុន​ធំៗ​លំដាប់​កំពូល​ៗ​លើ​លោក ដោយសារ​ពួកគេ​បាន​យក​ចិត្ត​ទុកដាក់ក្នុង​ការ​ពង្រឹង​ការ​សិក្សា​និង​ការ​ចាប់​យក​ឱកាស​ក្នុង​ការ​វិវឌ្ឍ​សមត្ថភាព​លើ​ការងារ​របស់​ពួកគេ។

១. Sundar Pichai

លោក​ ​Sundar Pichai​ ​គឺ​ជា​នាយក​ប្រតិបត្តិ​អាជីវកម្ម​ឥណ្ឌា​ ​និង​អាមេរិក។ លោក​បាន​ឡើង​កាន់កាប់​តួនាទី​ជា​នាយក​ប្រតិបត្តិ​របស់​ ​Google Inc​ នៅ​​ថ្ងៃ​ ​១០ ខែ​សីហា​​ឆ្នាំ​ ​២០១៥។ មុន​ឡើង​ទៅ​គ្រប់គ្រង​ក្រុមហ៊ុន​រុករក​ដ៏​ធំ​របស់​អាមេរិក​នេះ លោក​ជា​ប្រធាន​ផ្នែក​ផលិតផល​នៅ​ ​Google​ ​និង​​ជា​ទីប្រឹក្សា​ផ្នែក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ ​McKinsey & Company។

២. Satya Nadella

លោក Satya Nadella គឺ​ជា​នាយក​ប្រតិបត្តិ​អាជីវកម្ម​អាមេរិក​ ​ដើម​កំណើត​ឥណ្ឌា។​ ​បច្ចុប្បន្ន​លោក​ជា​នាយក​ប្រតិបត្តិ​ ​(CEO)​ ​របស់​ ​Microsoft ។

Satya Nadella​ ​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ប្រតិបត្តិ​នៅ​ថ្ងៃ​ទី​ ​៤​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​ ​២០១៤, មុន​ពេល​ក្លាយ​ជា​នាយក​ប្រតិបត្តិ​របស់​ ​Microsoft​ ​លោក​គឺ​ជា​អនុប្រធាន​ប្រតិបត្តិ​ ​នៃ​ ​Microsoft’s Cloud and Enterprise group​ ​ដែល​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​កសាង​ ​និង​ដំណើរ​ការ​វេទិកា​កុំព្យូទ័រ​ ​(Computing Platforms)​ ​របស់​ក្រុមហ៊ុន​នេះ, អភិវឌ្ឍន៍​ឧបករណ៍​ ​និង​សេវាកម្ម​ ​Cloud Computing។

នៅ​ Microsoft​ ​លោក​ ​Nadella​ ​បាន​ដឹក​នាំ​គម្រោង​ធំ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ក្រុមហ៊ុន​ទៅ​ប្រើ​ Cloud Computing ​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពពក​ធំ​បំផុត​ក្នុង​ពិភពលោក។

៣. Sanjay K Jha

លោក​ ​Sanjay Kumar​ ​គឺជា​នាយក​ប្រតិបត្តិ​ ​(CEO)​ ​របស់​ក្រុមហ៊ុន​ ​GlobalFoundries​ ​និង​ជា​អតីត ប្រធាន​ ​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​Motorola Mobility។

ពី​មុន​គាត់​​ជា​ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ ​Qualcomm​ ​ផង​ដែរ។ នៅ​ថ្ងៃ​ទី​ ​៧​ ​ខែ​មករា​ ​ឆ្នាំ​២០១៤​ ​លោក​ ​Sanjay Jha​ ​ត្រូវ​បាន​ប្រកាស​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​GlobalFoundries Inc។

GlobalFoundries​ ​គឺ​ជា​ក្រុមហ៊ុន​ដែល​កាន់​កាប់​ដោយ​ឯកជន​ ​មាន​ទី​ស្នាក់​ការ​កណ្ដាល​របស់​ខ្លួន​នៅ​ទីក្រុង​ ​Santa Clara​ ​រដ្ឋ​កាលីហ្វញ៉ា​ ​សហរដ្ឋអាមេរិក។ GlobalFoundries គឺ​ជា​អាជីវកម្ម​ស្ល​ឧបករណ៍​អេឡិចត្រូនិក​ធំ​ជាង​គេ​ទី​ពីរ​នៅ​លើ​ពិភពលោក​ ​និង​គាំទ្រ​ដោយ​ប្រទេស​ម៉ាល់ត៍ (ញីវយ៉ក​សហរដ្ឋអាមេរិក), ទីក្រុង Dresden (Saxony, អាល្លឺម៉ង់), ប្រទេស​សិង្ហបុរី, និង​Burlington (VT, សហរដ្ឋអាមេរិក)។​ ​នៅ​ខែ​មិថុនា​ឆ្នាំ​ ២០០៥ លោក​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ឧស្សាហកម្ម​ ​Semiconductor។

៤. Shantanu Narayen

Shantanu Narayen​ ​គឺ​នាយក​ប្រតិបត្តិ​អាជីវកម្ម​ឥណ្ឌា​អាមេរិក​ ​និង​នាយក​ប្រតិបត្តិ​របស់​ ​Adobe Systems។ ពី​មុន​លោក​ជា​ប្រធាន​ ​និង​ជា​នាយក​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៥។លោក​បាន​ចាប់​ផ្ដើម​អាជីព​របស់​ខ្លួន​នៅ​ក្រុមហ៊ុន​​ Apple​ បន្ទាប់​មក​លោក​ ​Narayen​ ​ក្លាយ​ជា​នាយក​នៃ​ផលិតផល​ ​និង​កិច្ចសហការ​នៅ​ក្រុមហ៊ុន​ ​Silicon Graphics​ ​បន្ទាប់​មក​ទៀត​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Pictra Inc។

នៅ​ថ្ងៃ​ទី​ ​១២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០០៧​ ​ក្រុមហ៊ុន​Adobe Systems​ ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ថា​លោក​ Bruce Chizen​ ​នឹង​ចុះ​ចេញ​ពី​តួនាទី​របស់​គាត់​ជា​នាយក​ប្រតិបត្តិ​ ​ដែល​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​ធ្នូ​ ​ហើយ​នឹង​ត្រូវ​ជំនួស​ដោយលោក​ ​Shantanu Narayen។

៥. Nikesh Arora

លោក​ ​Nikesh Arora​ ​ជា​ប្រធាន​ ​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​​ SoftBank Corp​ ​ហើយ​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Google។ លោក​ ​Arora​ ​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា សាកលវិទ្យាល័យ​ហិណ្ឌូ​ ​Banaras​ ​(ឥឡូវ​ជា​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា​ ​(BHU)​ ​នៅ​ទីក្រុង​ (Varanasi)​ ​ប្រទេស​ឥណ្ឌា​ដោយ​ទទួល​បាន​បរិញ្ញាបត្រ​វិស្វកម្ម​គ្រឿង​អគ្គិសនី​នៅ​ក្នុង​ឆ្នាំ​ ​១៩៨៩។

៦. Francisco Dsouza

លោក​ ​Francisco Dsouza​ ​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Cognizant។ លោក​កើត​នៅ​ខែ​សីហា​​ ឆ្នាំ​១៩៦៨​ ​គាត់​គឺ​ជា​នាយក​ប្រតិបត្តិ​ដែល​ក្មេង​ជាង​គេ​បំផុត​ក្នុង​វិស័យ​ផលិត​កម្មវិធី​កុំព្យូទ័រ​របស់​អាមេរិក។ លោក Francisco Dsouza​ ​បាន​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ​អាស៊ី​ខាង​កើត​ក្នុង​ទីក្រុង​ម៉ាកាវ​ ​ព្រម​ទាំង​អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​(MBA) ពី​សាកលវិទ្យាល័យ​ ​Carnegie Mellon​ ​ពី​ទីក្រុង​ ​Pittsburgh។ លោក​ ​Francisco Dsouza​ ​មាន​បទពិសោធន៍​ច្រើន​ជាង​ ​២០​ ​ឆ្នាំ​ក្នុង​ឧស្សាហកម្ម​ព័ត៌មានវិទ្យា។

៧. Dinesh Paliwal

លោក​ Dinesh C. Paliwal គឺ​ជា​ប្រធាន​ ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ ​Harman International Industries។ មុន​ពេល​គាត់​ចូល​រួម​ជា​មួយ​ ​Harman​ ​គាត់​បាន​ធ្វើ​ការ​នៅ​ ​ABB Group​ ​ជា​ប្រធាន​ទីផ្សារ​សកល​ ​និង​បច្ចេកវិទ្យា។ លោក​ក៏​បាន​បម្រើ​អស់​រយៈ​ពេល​បី​ឆ្នាំ​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​ឲ្យ​អភិបាល​ខេត្ត​ក្វាងទុង​ប្រទេស​ចិន​ផង​ដែរ។

៨. Sanjay Mehrotra

លោក Sanjay Mehrotra គឺ​ជា​សហ​ស្ថាបនិក​ក្នុង​ឆ្នាំ​ ​១៩៨៨​ ​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​SanDisk​ ​ក្នុង​ឆ្នាំ​ ​២០០៦។ ។ លោក Mehrotra បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​វិស្វកម្ម​អគ្គិសនី​ ​និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ក្នុង​ឆ្នាំ​ ​១៩៧៨​ ​និង​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​អគ្គិសនី​និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ក្នុង​ឆ្នាំ​១៩៨០​ ​មក​ពី​សាកលវិទ្យាល័យ​កាលីហ្វញ៉ា​ ​និង​ ​Berkeley។

៩. Rajeev Suri

លោក Rajeev Suri គឺ​ជា​នាយក​ប្រតិបត្តិ​របស់​ ​Nokia។ មុន​ពេល​ចូល​រួម​ជា​មួយ​ Nokia Group លោក Suri បាន​ធ្វើ​ការ​នៅ​ ​ICL និង Calcom Electronics នៅ​ប្រទេស​ឥណ្ឌា​ និង​ Churchgate Group​ ​ក្នុង​ ប្រទេស​នីហ្សេរីយ៉ា​ផង​ដែរ។ នៅ​ថ្ងៃ​ទី​ 29 ខែ​មេសា​ឆ្នាំ​ ២០១៤ លោក Suri ត្រូវ​បាន​តែង​តាំង​ជា​នាយក​ប្រតិបត្តិ​នៃ​ ​Nokia​ ​បន្ទាប់​ពី​ក្រុមហ៊ុន​ទិញ​បាន​ ​Nokia Siemens Networks​ ត្រឡប់​មក​វិញ​ ​និង​លក់​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ Nokia ​ដែល​មាន​ការ​បែងចែក​ទៅ​ឱ្យ​ក្រុមហ៊ុន​ ​Microsoft Mobile។

លោក Suri គឺ​ជា​នាយក​ប្រតិបត្តិ​សាជីវកម្ម​កំពូល​ម្នាក់​ដែល​បាន​សម្រេច​ជោគជ័យ​ខ្ពស់​ដោយ​មិន​បាន​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ណា​មួយ​ឡើយ។

១០. George Kurian

លោក​ George Kurian គឺ​ជា​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ NetApp។ លោក George បាន​ចូល​រួម​ជា​មួយ​ក្រុមហ៊ុន​នេះ​ក្នុង​ឆ្នាំ​ ២០១១ នឹង​បាន​នាំ​យក​នូវ​ចំណង់​ចំណូលចិត្ត​ ​និង​ការ​ផ្ដោត​អារម្មណ៍​របស់​គាត់​នៅ​លើ​ការ​ប្រតិបត្តិ​ឥត​ឈប់​ឈរ​ក្នុង​តួនាទី​ដឹក​នាំ​របស់​លោក​នៅ​ក្រុមហ៊ុន។

លោក​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ប្រតិបត្តិ​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​ ២០១៥។ លោក George បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​វិស្វកម្ម​អគ្គិសនី​ពី​សាកលវិទ្យាល័យ​ ​Princeton និង​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម​ពី​សាកលវិទ្យាល័យ​ ​Stanford៕

ប្រភព៖ ipeeworld   អត្ថបទ ៖ ពិចិត្រ