Android O​ ​អាច​​ផ្អាក​ការ​បន្ទាន់​សម័យ​ ​(System Update)​ ​និង​បន្ត​នៅ​ពេល​ក្រោយ

  • 2017-05-22 02:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​ប្រាកដ​ជា​ដឹង​ហើយ​ថា​នៅ​ពេល​ដែល​​វា​មាន​ការ​បន្ទាន់​សម័យ​អ្វី​ថ្មី​​ ​គឺ​​នឹង​ផ្ដល់​ការ​ជូន​ដំណឹង។​​ ​ប៉ុន្តែ​អ្វី​ដែល​អ្នក​គួរ​ដឹង​មុន​នឹង​ធ្វើ​ការ​បន្ទាន់​សម័យ​នោះ​គឺ​​​ស្មាតហ្វូន​របស់​អ្នក​ត្រូវ​តែ​ភ្ជាប់​​ទៅ​ប្រព័ន្ធ​ ​Wi-Fi ​និង​ប្រាកដ​ថា​ថ្ម​របស់​អ្នក​សាក​បាន​ពេញ​ ​មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​ការ​បន្ទាន់​សម័យ​ទូរសព្ទ​របស់​អ្នក។

ប៉ុន្តែ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android O​ ​ជំនាន់​ចុង​ក្រោយ​នេះ​មាន​លក្ខណៈ​ពិសេស​ ​មាន​ប្រយោជន៍​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ផ្អាក​ការ​បន្ទាន់​សម័យ​ប្រព័ន្ធ​ពេល​មិន​ទាន់​គ្រប់​ ​ហើយ​បន្ត​នៅ​ពេល​ក្រោយ។

លក្ខណៈ​ពិសេស​នេះ​អ្នក​អាច​ប្រើ​ក្នុង​ករណី​ទូរសព្ទ​របស់​អ្នក​កំពុង​តែ​អស់​ថ្ម​ ​ឬ​ដាច់​​អ៊ីនធឺណិត​ហើយ​ត្រូវ​ការ​ភ្ជាប់​ទៅ​កាន់​ ​Wi-Fi​ ​មួយ​ផ្សេង​ទៀត។ លក្ខណៈ​ពិសេស​នេះ​គឺ​អាច​ប្រើ​បាន​ដោយ​មិន​គិត​ថា​ការ​បន្ទាន់​សម័យ​មាន​ទំហំ​ធំ​ ​ឬ​តូច​ឡើយ៕

ប្រភព៖ PhoneArena   អត្ថបទ ៖ ពិចិត្រ