ពិតទេ ដែលរថយន្តប្រភេទ Sedan សម្រាប់បើកតែនៅក្នុងក្រុង?
- 2017-05-22 10:26:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ ដែលរថយន្តប្រភេទ Sedan សម្រាប់បើកតែនៅក្នុងក្រុង?
ចន្លោះមិនឃើញ
រថយន្តប្រភេទ Sedan ជារថយន្តបែបលក្ខណៈក្រុមគ្រួសារដែលគេនិយមបើកបរនៅក្នុងទីប្រជុំជនធំៗ ហើយមានរូបរាងសមរម្យ មិនធំពេក មិនតូចពេក ងាយទុកដាក់ឬប្រើនៅក្នុងក្រុង តែទោះយ៉ាងណា រថយន្តប្រភេទនេះក៏បើកតាមតំបន់ខ្ពង់រាប ឬតំបន់ព្រៃភ្នំបានផងដែរ។
Sabay៖ គេនិយាយថារថយន្ត Sedan សម្រាប់បើកបរតែក្នុងទីក្រុង? តើបងមានការបកស្រាយយ៉ាងណា?
ភាគច្រើននៃអ្នកបើបរនិងអ្នកមានរថយន្តគ្រប់រូប បានស្គាល់ច្បាស់អំពីប្រភេទរថយន្តដែលពួកគេកំពុងប្រើ ដូចជារថយន្តសម្រាប់ក្រុមគ្រួសារ រថយន្តសម្រាប់ដឹកអ្នកដំណើរ រថយន្តសម្រាប់ដឹកទំនិញ រថយន្តភីកអាប់ រថយន្តខ្នាតតូចសេឌែន រថយន្តខ្នាតខ្ពស់អេសយូវីជាដើម
ជាក់ស្តែងនៅទីក្រុងភាគច្រើនយើងសង្កេតឃើញមានតែរថយន្តក្រុមគ្រួសារប្រភេទសេឌែន (Sedan) តែប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ វាមិនសូវមានច្រើនពេកទេ ដែលអ្នកបើកបរមិនចូលចិត្តយករថយន្តប្រភេទនេះទៅបើកបរនៅតាមតំបន់ខ្ពង់រាប ឬតំបន់ព្រៃភ្នំជាដើម ព្រោះរថយន្តប្រភេទSedan វាមានលក្ខណៈតូចនិងទាប មិនអាចបើកបរបានលឿនឬគ្មានភាពទំនុកចិត្តខ្លាំងដូចគ្នាទៅនឹងការបើកបររថយន្តប្រភេទខ្ពស់នោះទេ។
កាលណាគេចង់ទៅលេងខេត្តណាឆ្ងាយៗ គេគិតមុនដំបូងគឺឡានខ្នាតខ្ពស់មុនគេ រួចបានគិតពីកម្រិតស៊ីសាំង គិតពីសុវិត្ថិភាព គិតពីការបើកបរពេលយប់ គិតពីការបើកបរជែងគ្នាអីជាដើម។ និយាយរួមភាគច្រើនគេចូលចិត្តប្រភេទឡានខ្ពស់តែម្តង។ ដោយឡែករថយន្ត Sedan របស់ Mercedes-Benz វិញខុសគ្នាពីរថយន្តសេឌែនដទៃនៅត្រង់ថា ក្រៅពីការបើកបរនៅក្រុងបានម៉ាស្រួលហើយ យើងក៏អាចបើកទៅតាមខេត្តនានាដែលនៅឆ្ងាយៗក៏រឹតតែស្រួលថែមទៀត ព្រោះរថយន្តនេះត្រូវបានបំពាក់ដោយប្រព័ន្ធបូមរឹងមាំសម្រាប់ប្រើទាំងលើផ្លូវធម្មតានិងផ្លូវក្រលិចគ្រលុក។
Sabay៖ បងជួយបញ្ជាក់តិច រថយន្តប្រភេទ Sedan វាមានលក្ខណៈបច្ចេកទេសខុសពីរថយន្តដទៃទៀតយ៉ាងណាខ្លះ?
រថយន្តប្រភេទ Sedan របស់ Mercerdes-Benz លក្ខណៈបច្ចេកទេសខុសពីរថយន្តដទៃទៀតត្រង់ថា ប្រព័ន្ធហ្វ្រាំងនិងប្រព័ន្ធទប់លំនឹងរថយន្តដែលធានាបាននូវការបើកបរទោះយឺតក្តី ឬលឿនក្តីក៏អាចទប់លំនឹងរថយន្តមិនអោយមានភាពឃ្លីងឃ្លោង។ រាល់បូមរថយន្តអាចតម្លើងទាបខ្ពស់បានទៅតាមកាលៈទេសៈ និងស្ថានភាពផ្លូវ។ អ្វីដែលពិសេសនោះគឺប្រព័ន្ធមើលផ្លូវពេលយប់ និងពេលថ្ងៃ (Head-up Display and Night View Assist) រួមទាំងកាំមេរ៉ា ៣៦០ ដឺក្រេដែលធ្វើឲ្យអ្នកបើកបរមើលផ្លូវបានកាន់តែងាយស្រួល និងភ្លឺច្បាស់ល្អ។
Sabay៖ ហេតុអ្វីបានជារថយន្ត Sedan របស់ Mercedez អាចយកទៅបើកបរនៅគ្រប់ស្ថានភាពផ្លូវ? រថយន្ត Sedan របស់ Mercedez អាចយកទៅបើកបរនៅគ្រប់ស្ថានភាពផ្លូវព្រោះចង្កូតរថយន្តប្រើដោយប្រព័ន្ធអេឡិចត្រូនិចដែលមានលក្ខណៈធូរងាយស្រួលរហូតធ្វើឲ្យអ្នកបើកបរមិនចាំបាច់ប្រឹងទប់ចង្កូតពេកនោះទេ នេះជាមូលហេតុដែលធ្វើឲ្យអ្នកបើកបរបើកឡានមើស៊ីឌីស-បិនស៍ដោយពុំមានភាពនឿយហត់ បើទោះបីជាគាត់បើកបរក្នុងរយះចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រក៏ដោយ កាន់តែបើកយូរកាន់តែជក់ចិត្ត និងពេញចិត្តរហូតមិនចង់ឲ្យអ្នកផ្សេងមកបើកបរជំនួសឡើយ។ លើសពីនេះទៅទៀតរាល់ការជែងឬវ៉ាឆ្វេងឬស្តាជាដើមកាន់តែមានទំនុកចិត្តខ្ពស់ដោយសាររថយន្តនេះមានសន្ទុះខ្លាំង និងអមដោយប្រព័ន្ធហ្វ្រាំងនិងអាបេអេសល្អ ជាហេតុធ្វើអោយរថយន្តងាយគេចផុតពីឧបសគ្គទាំងឡាយក្នុងពេលកំពុងបើកបរ កាន់តែលឿន កាន់តែនឹងល្អ ហើយកាន់តែគ្រប់គ្រងដៃចង្កូតបានល្អជានិច្ច។ រីឯកម្រិតស៊ីប្រេងវិញគឺតិចជាងរថយន្តខ្នាតខ្ពស់រហូតទៅពីរដង។ ដូច្នេះកុំបារម្មណ៍អីទៀត បើទៅទីឆ្ងាយប្រើសេឌែនរបស់ Mercedes-Benzក៏បានដែរ មានផាសុកភាពហើយ មានសុវត្ថិភាពខ្ពស់ និងស៊ីប្រេងសាំងឬម៉ាស៊ូតតិចជាងគេបំផុត។
បញ្ជាក់ថា ក្រុមហ៊ុន Star Auto Cambodia បានយករថយន្ត Mercedes-Benz ពីរម៉ូដែលគឺ C200 និង E250 ធ្វើដំណើរទស្សនាចរណ៍ទៅកាន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ស្ថិតនៅក្នុងតំបន់ព្រៃភ្នំនៃស្រុកពេជ្រាដា ហើយក៏ឆ្លៀតធ្វើដំណើរឆៀងចូលទស្សនាដែនជម្រកសត្វព្រៃភ្នំព្រិច ស្ថិតនៅក្នុងស្រុកកោះញែកដោយបើកបរឆ្លងកាត់ដែនតំបន់ព្រៃអភិរក្សកែវសីម៉ា នៃស្រុកកែវសីម៉ាដោយមានការចូលរួម