ឱកាស​ល្អ​​មក​ដល់​ហើយ​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​អាជីព

  • 2017-05-23 09:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ល្អ​បាន​មក​ដល់​ហើយ​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​អាជីព​ ពេល​នេះ​កម្មវិធី​ "ប្រកួត​ប្រជែង​អ្នក​និពន្ធ​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧"​ របស់​ផលិតកម្ម រ៉ក ចាប់​ផ្ដើម​ទទួល​ពាក្យ​ហើយ។

អ្នក​តំណាង​ផលិតកម្ម​រ៉ក​បាន​លើក​ឡើង​ថា​គោល​បំណង​ធំ​នៅ​ក្នុង​ការ​បង្កើត​​កម្មវិធី​នេះ​​ឡើង​គឺ ដើម្បី​កសាង​ស្មារតី​របស់​អ្នក​និពន្ធ​ខ្មែរ​រួម​ទាំង​​​ផ្ដល់​តម្លៃ និង​ លើក​កម្ពស់​ដល់​ការ​តែង​និពន្ធ​ខ្មែរ​ ក៏​ដូចជា​ផ្ដល់​ឥទ្ធិពល​ដល់​ការ​បញ្ចេញ​គំនិត​ថ្មី​ក្នុង​ការ​បង្កើត​ខ្សែ​ភាពយន្ត​ខ្មែរ​ ជាពិសេស​គឺ​ឲ្យ​ឱកាស​ដល់​​យុវវ័យ​ដែល​មាន​ក្ដី​ស្រមៃ​ក្លាយ​ជា​អ្នក​និពន្ធ​បាន​បញ្ចេញ​ទេព​កោសល្យ​របស់​ខ្លួន​ទៅ​កាន់​សង្គម​ផ្ទាល់​តែ​ម្ដង។

លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​ដាក់​ពាក្យ​ចូល​រួម​បាន​មាន​ដូចជា៖

• បេក្ខជន និង បេក្ខនារី ត្រូវ​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ។ • បេក្ខជន និង បេក្ខនារី ដែល​អាច​ចូល​រួម​ប្រឡង​តម្រូវ​អោយ​បំពេញ​ និង ប្រគល់​គ្រប់​បែប​បទ​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ប្រជែង​ដូច​បាន​ចែង​។ • បេក្ខជន និង បេក្ខនារី​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ និង ជា​ជន​ជាតិ​ខ្មែរ។ • អត្ថបទ​រឿង​ដែល​លើក​យក​មក​បង្ហាញ​ត្រូវ​មាន​រយះ​ពេល​ចាប់​ពី ១ម៉ោង ៣០នាទី ដល់ ២ម៉ោង។ • អត្ថបទ​រឿង​ដែល​អាច​យក​មក​ចូល​រួម​ប្រលង​ក្នុង​កម្មវិធី​បាន​អាច​ជា សាច់​រឿង​ផ្ទាល់​ខ្លួន ឬ សាច់​រឿង​បង្ហាញ​ពី​ការ​សិក្សា​ ការ​អប់រំ​ កំប្លែង មនោសញ្ចេតនា​ស្នេហា​ផ្សេងៗ។​ លើក​លែង​តែ​សាច់​រឿង​ដែល​មាន​ទាក់​ទង​នឹង​បញ្ហា​នយោបាយ និង សាច់​រឿង​បរិហារកេរ្តិ៍​របស់​បុគ្គល​ណា​ម្នាក់។

ផលិតកម្ម​ Rock ចាប់​ផ្ដើម​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៧។ លក្ខខណ្ឌ​ផ្សេង​ៗត្រូវ​បាន​អនុវត្តន៍៕​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម
អត្ថបទថ្មី