អ៊ិន សុភិន បញ្ជាក់ពីរឿង "មន្តស្នេហ៍លេខា" លើទូរទស្សន៍ និងនៅរោងកុន មានភាពខុសគ្នា
- 2017-05-25 09:23:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ិន សុភិន បញ្ជាក់ពីរឿង "មន្តស្នេហ៍លេខា" លើទូរទស្សន៍ និងនៅរោងកុន មានភាពខុសគ្នា
ចន្លោះមិនឃើញ
លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានលើកឡើងថា ពាក់ព័ន្ធជាមួយខ្សែភាពយន្តភាគរឿង "មន្តស្នេហ៍លេខា" មិនសូវមានឈុតឆាកសិចស៊ីប៉ុន្មានឡើយនៅលើទូរទស្សន៍ តែសិចស៊ីច្រើនពេលបញ្ចាំងនៅរោងកុន។
“រឿង"មន្តស្នេហ៍លេខា" បញ្ចាំងនៅលើទូរទស្សន៍ និងក្នុងរោងកុនគឺខុសគ្នាតែម្ដង ប្រសិនបើនៅក្នុងរោងកុន និងនៅលើទូរទស្សន៍ដូចគ្នាគ្មានអ្នកទៅមើលទេ ពេលចាក់បញ្ចាំង។ ដូច្នេះហើយយើងមានឈុតសិចស៊ីសំខាន់ៗជាច្រើនដើម្បីបញ្ចេញនៅក្នុងរោងបាទ"។ នេះបើតាមឪពុកតួឯកស្រីក្នុងរឿង "មន្តស្នេហ៍លេខា" មានប្រសាសន៍។
អ៊ិន សុភិន បន្ថែមថា រឿង"មន្តស្នេហ៍លេខា" ដែលមានអ្នកអានជាង១លាននាក់ បញ្ចាំងបាន១ភាគហើយកាលពីយប់ថ្ងៃពុធម្សិលមិញនេះទៅទូរទស្សន៍PNN ។ រឿងនេះគ្រោងនឹងបញ្ចាំងនៅរោងកុនពាក់កណ្ដាលខែកក្កដា នាពេលខាងមុខក្រោយពីបញ្ចប់ការបញ្ចាំងនៅលើទូរទស្សន៍។
គួរបញ្ជាក់ថា រឿង "មន្តស្នេហ៍លេខា" ចាក់បញ្ចាំងរៀងរាល់ថ្ងៃ ច័ន្ទ និង ពុធ វេលាម៉ោង ៨ យប់នៅទូរទស្សន៍ PNN ៕
ចុចអាន៖ ជុំវិញរឿងមន្តស្នេហ៍លេខា
ចុចអាន៖ ជុំវិញភាពយន្តជាតិ
ចុចអាន៖ភិន សុដាលីល លេចមុខក្នុងរឿងថ្មីជាមួយកូនកាត់រុស្ស៊ី