ជើងឯកវាយកូនបាល់ពិភពលោក កំពុងមានជំងឺស្របពេលជិតដល់ប្រកួតធំ
- 2017-05-26 04:24:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯកវាយកូនបាល់ពិភពលោក កំពុងមានជំងឺស្របពេលជិតដល់ប្រកួតធំ
ចន្លោះមិនឃើញ
Andy Murray ជើងឯកវាយកូនបាល់ពិភពលោក កំពុងមានបញ្ហាជំងឺ ស្របពេលដែលការប្រកួត French Open នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះហើយ។
The world No 1 ខាងលើនេះ បានបញ្ជាក់ដោយខ្លួនឯងថារូបគេអាចហ្វឹកហាត់បានបន្តិចបន្តួចហើយ ក្រោយពីធូរស្រាលពីជំងឺដែលកើតឡើងដោយឯកឯង។ ដោយឡែកចំពោះការប្រាកដថាអាចជាសះស្បើយ១០០%ទាន់ការប្រកួតឬអត់នោះ នៅមិនទាន់ដឹងទេ ព្រោះចាប់តាំងពីចូលឆ្នាំ២០១៧នេះមក រូបគេមានជំងឺជាប់ខ្លួនរហូត។
Andy Murray មានពានរង្វាន់ក្នុងដៃចំនួន៤៥មកហើយ ដោយគិតត្រឹមវ័យ៣០ឆ្នាំ។ ដោយឡែកកំពូលកីឡាករវាយកូនបាល់របស់ចក្រភពអង់គ្លេសខាងលើ ទើបតែបានឈ្នះពាន Dubai Duty Free Tennis Championships ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ក្រោយឈ្នះលើកីឡាករអេស្ប៉ាញ Fernando Verdasco នៅវគ្គផ្ដាច់ព្រ័ត្រកាលពីដើមឆ្នាំនេះទេ៕
ចុចអាន៖ Andy Murray ឈ្នះពាន Dubai ជាលើកដំបូងក្នុងអាជីព
ចុចអាន៖ ខ្សែការពារចាស់វស្សា Juventus ថាប៉ះ Real មានសង្ឃឹមឈ្នះជាងប៉ះ Barca