ខ្សែ​ការពារ​ចាស់​វស្សា Juventus ​ថា​ប៉ះ Real ​មាន​សង្ឃឹម​ឈ្នះ​ជាង​ប៉ះ Barca

  • 2017-05-26 03:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“​ការ​ប៉ះ Real Madrid ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​នេះ ​ក្រុម Juventus ​មាន​ទំនុក​ចិត្ត​ច្រើន​ក្នុង​ការ​ទទួល​ជ័យជម្នះ ​ជាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​ប៉ះ Barcelona ​នៅ Berlin ​”។ ​នេះ​ជា​សម្ដី​ផ្ទាល់​របស់ ​Andrea Barzagli ​ខ្សែ​ការពារ​រឹងម៉ាំ​របស់ Juventus ។

ក្រុម​ជើង​ឯក​លីគ​អ៊ីតាលី ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ជើង​ឯក​របស់​អេស្ប៉ាញ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ UEFA Champions League ​នា​ថ្ងៃ​ទី​៤​ខែ​ក្រោយ​នេះ ​នៅ​ទីក្រុង Cardiff ​ប្រទេស​វែល។ ដោយ​ការ​ប្រកួត​នោះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មែនទែន ​ព្រោះ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ល្អ​ដូច​គ្នា ​មិន​មាន​ចំណុច​ខ្វះ​ខាត​ឡើយ។

ទាក់ទង​នឹង​ការ​ប្រកួត​នេះ​ដែរ Barzagli ​ដែល​មាន​វ័យ​៣៦​ឆ្នាំ​ហើយ​នោះ ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ឆ្នាំ​នេះ យើង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង យើង​នឹង​លេង​ក្នុង​ការ​ប្រកួត​សំខាន់ ​ហើយ​អ្វី​ក៏​អាច​កើត​មាន​បាន​ដែរ។ យើង​តែង​និយាយ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ​Juventus ​លើក​ផុត​វគ្គ​ចែក​ពូល​រាល់​ឆ្នាំ ​ហើយ​ឆ្នាំ​នេះ ​យើង​មក​បាន​កាន់​តែ​ឆ្ងាយ ​ដល់​ចំណុច​កំពូល។ យើង​សង្ឃឹម​ថា​នឹង​ធ្វើ​​បាន​ល្អ​ជាង​កាល​នៅ Berlin”។

ក្រុម​សេះ​បង្កង់​ខាង​លើ​ឈ្នះ​ពាន Champions League ​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៩៦ ​ខណៈ​ដែល​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ពួកគេ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Barcelona ​នៅ​ទីក្រុង Berlin ​ប្រទេស​អាល្លឺម៉ង់៕

មាស ចាន់​ណា ៖ Singapore Cup ឆ្នាំ​​នេះ​ណាហ្គា​មាន​សង្ឃឹម​ច្រើន

Sanchez មូរ​ជើង​ខោ​ហាត់​ដាច់​ជើង​ចោល​ពេល​ ត្រៀម​ស៊ី Chelsea នៅ​ FA Cup

ទោះ​ធ្លាប់​ចំអក Pique ប្រាប់​កីឡាករ​ Real មិន​បាច់​សុំទោស​ខ្លួន​ទេ

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី