ស្ទើរមិនជឿ! ឪពុកអូនតូចចំណាយប្រាក់៧០០ដុល្លារមកមើលជម្រើសជាតិ
- 2017-05-29 00:32:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរមិនជឿ! ឪពុកអូនតូចចំណាយប្រាក់៧០០ដុល្លារមកមើលជម្រើសជាតិ
ចន្លោះមិនឃើញ
ឪពុកបង្កើតរបស់កីឡាករបាល់ទាត់យុវជនជម្រើសជាតិអាយុ១៥ឆ្នាំ អាត អូនតូចបានចំណាយប្រាក់ប្រមាណ៧០០ដុល្លារអាមេរិកដើម្បីធ្វើដំណើរពីប្រទេសកូរ៉េមកប្រទេសកម្ពុជាក្នុងគោលបំណងតែមួយគត់គឺមើលការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមឆាយនីសតៃប៊ិកាលពីឆ្នាំមុន។
លោក វេន សុធារ៉ា ត្រូវជាឪពុក អាត អូនតូចបាននិយាយថា សម្រាប់ការប្រកួតដែលកម្ពុជាទទួលស្វាគមន៍ក្រុមឆាយនីសតៃប៉ិកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ក្នុងពានរង្វាន់ AFC Asian Cup 2019 លោកបានចំណាយប្រាក់ផ្ទាល់ខ្លួនប្រមាណ៧០០ដុល្លារអាមេរិកដើម្បីមកមើលការប្រកួតនេះ។ លោកពិតជាស្រលាញ់ពេញចិត្ត និងគាំទ្រក្រុមជម្រើសជាតិកម្ពុជាយ៉ាងខ្លាំង។
លោកមានប្រសាសន៍ថា ៖«ពេលនោះខ្ញុំពិតជារំភើបខ្លាំងណាស់។ ខ្ញុំស្ទើរស្រក់ទឹកភ្នែកពេលឃើញក្រុមកម្ពុជាស៊ុតចូលឆាយនីសតៃប៉ិ»។ កាលនោះជាការប្រកួតជើងទី២ដែលកម្ពុជាទទួលបានជ័យជម្នះលើឆាយនីសតៃប៉ិដោយលទ្ធផល ២-០។
ចំពោះការវិលមកលេងស្រុកកំណើតនៅឆ្នាំ២០១៧នេះ លោកបានពន្យារធ្វើដំណើរទៅប្រទេសកូរ៉េដើម្បីរង់ចាំទស្សនាការប្រកួតរវាងជម្រើសជាតិកម្ពុជា និងឥណ្ឌូណេស៊ីនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ លោកប្រាប់ថា តាមពិតទៅទិដ្ឋាការរបស់លោកត្រូវវិលត្រឡប់ទៅកូរ៉េវិញថ្ងៃទី២០ ខែឧសភា ប៉ុន្តែលោកបានពន្យារពេលដើម្បីរង់ចាំមើលការប្រកួតរវាងកម្ពុជា និងឥណ្ឌូណេស៊ីវិញទើបវិលត្រឡប់ទៅប្រទេសកូរ៉េវិញ៕