LD បង្ហាញ​ស្នា​ដៃ​ថ្មី​មួយ​ទៀត​នៅ​ CTN យប់​មិញ​

  • 2017-05-30 02:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម​LD បាន​ធ្វើ​ពិធី​​​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​​ខ្សែ​ភាព​យន្ត​ភាគ​​រឿង​ "អាពាហ៍ពិពាហ៍​ចម្លែក" ​​​​នៅ​ទូរទស្សន៍​PNN កាល​ពីយប់​មិញ​នេះ​។

លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម​ LD Picture បាន​ឲ្យ​ដឹង​ថា​ រឿង​ "អាពាហ៍ពិពាហ៍​ចម្លែក​" ជា​ខ្សែ​ភាព​យន្ត​ភាគ​ទី​៣​​ បន្ទាប់​ពី​រឿង​ "ម្ទេស​ហឹរ​​ប៉ះ​អំបិល​ប្រៃ" និង​រឿង​ "មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​" ​ដែល​បាន​បញ្ចប់​ការ​ចាក់​​បញ្ចាំង​នៅ​ទូរទស្សន៍​PNN កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​។

“បាទ​រឿង​"អាពាហ៍ពិពាហ៍​ចម្លែក​" នេះ​ខុស​ពី​រឿង​មុន​ ព្រោះ​រឿង​នេះ​យើង​យក​តួ​ធំ​ៗ​ជិត​៣០ តួ​មក​សម្ដែង​ជាមួយ​គ្នា​។ម្យ៉ាង​ទៀត​រឿង​នេះ​ មាន​គ្រប់​រស់​ជាតិ​ទាំង​អស់​ មាន​ឈុត​ឆាក​​ស្នេហា កំប្លែង​ និង​កម្សត់​ ដូច្នេះ​ខ្ញុំ​រំពឹង​ថា​​មាន​ការ​គាំ​ទ្រ​ដូច​រឿង​ភាគ​មុន​ៗ​ផង​ដែរ​​"​។ នេះ​បើ​តាម​ លោក លៀក លីដា បាន​លើក​ឡើង​ដូច្នេះ​។

ខ្សែ​ភាព​យន្ត​ភាគ​រឿង​ " អាពាហ៍ពិពាហ៍​ចម្លែក​" មាន​៥៤ ភាគ ​ ​ផ្សាយ​ជូន​ទស្សនា​នៅ​ទូរទស្សន៍​ PNN រៀង​រាល់​ថ្ងៃ​ ច័ន្ទ ដល់ សុក្រ​ វេលា ម៉ោង ៧ យប់​ ។ រឿង​នេះ​ចូល​រួម​សម្ដែង​ដោយ​ លោក លឹម ជាឡាយ កញ្ញា គៀត សុវណ្ណឡាង កញ្ញា សាឡាត់ ស្រីឡាង នាយ ពែកមី នាង ខ្ញុង​ នាយ ក្រូច​ រួម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​

ចុចអាន៖រឿង​រ៉ាវ​ទាក់​ទង​​សិល្បៈ​បុរាណ​ខ្មែរ

អានព័ត៌មានពាក់ព័ន្ធល្ខោន​ខោល​

មាស សាលី មិនបន្តកុងត្រាឱ្យ​ផលិតកម្ម ចង់​ធ្វើ​តារា​ចម្រៀង​ឯក​រាជ្យ​ម្ដង​ (វីដេអូ)

អត្ថបទ៖ ឆុង ស៊ីណាន