ហ្វីលីពីន ក្របួចបានគ្រឿងញៀន​ទ្រង់ទ្រាយធំបំផុត​មិនធ្លាប់មាន ​គិត​ជា​ទឹក​ប្រាក់រាប់លាន

  • 2017-05-30 04:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១.ព្យុះ​អុកឡុក​ក្រុង​មូស្គូ បង្ក​របួស និង​ឆក់យកជីវិតមនុស្សក្បែរ ៥០នាក់

ថ្មីៗ​នេះ​ទីក្រុង​មូស្គូ​បាន​ជួប​គ្រោះ​មហន្តរាយ​កូន​ព្យុះ​បោក​​បក់​​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​របួស ៦នាក់​បាត់បង់ជីវិត ផ្ទះ​មួយ​ចំនួន​កួច​ដំបូល និង​មាន​ដើម​ឈើ​រលើង​​បាក់​សង្កត់​រថយន្ត​ផ្សេង​ទៀត។

២. លោក ម៉ាក្រុង ជួប​ពូទីន ហើយ​ថា​មិន​អត់ឱន អ្នក​វាយ​ប្រហារ​អាវុធ​គីមី​នៅ​ស៊ីរី

ប្រធានាធិបតី​បារាំង​ទើប​ឡើង​កាន់​តំណែង​ថ្មី​ៗ​លោក ម៉ាក្រុង បាន​ទទូច​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន មាន​កិច្ច​សហ​ប្រតិការ​ជាមួយ​ប្រទេស​បារាំង​ឲ្យ​កាន់​តែ​ច្រើន​ជាង​មុន។ ជំនួប​លោក​ទាំង​ពីរ​​ផ្ដោត​សំខាន់​ទៅ​លើ​​ការ​ប្រើ​អាវុធគីមី​នៅ​ស៊ីរី និង​វិបត្តិ​នៅ​អ៊ុយក្រែន។

៣. ហ្វីលីពីន រឹប​អូស​បាន​គ្រឿង​ញៀន​ជាង ៦០០​គីឡូក្រាម

អាជ្ញាធរ​​ហ្វីលីពីន សហការ​ជាមួយ​អាជ្ញាធរ​ចិន​ឆ្មក់​ចាប់​ថ្នាំ​ញៀន​ប្រភេទ​គ្រីស្ដាល់​ហ្វេតាមីន​ប្រមាណ ៦០០​គីឡូក្រាម​គិត​ជា​ទឹក​ប្រាក់​​​ប្រមាណ ១២០លាន​ដុល្លារ នៅ​ចម្ងាយ ១៥​គីឡូម៉ែត្រ​​ពី​ភាគ​ខាង​ជើង​ទីក្រុង​ម៉ានីល។ ថ្នាំ​ញៀន ៦០៤​គីឡូក្រាម​នេះ ត្រូវ​បាន​គេ​រក​ឃើញ​រក្សា​ទុក​​ក្នុង​ឃ្លាំង​ចំនួន​ ២ នៅ​ទីក្រុង Valenzuela។ សូម​ទស្សនា​វីដេអូ​អធិប្បាយ​លម្អិត​ខាង​ក្រោម៖

អត្ថបទ៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី