កម្ពុជា ចាប់ផ្ដើមមានធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ថ្មី ប្លែកមិនធ្លាប់មានពីមុនមក
- 2017-05-30 16:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ចាប់ផ្ដើមមានធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ថ្មី ប្លែកមិនធ្លាប់មានពីមុនមក
ចន្លោះមិនឃើញ
ក្រុមហ៊ុនធានារ៉ាប់រង អេច.អាយ ម៉ាយក្រូ អិនសួរេន (H.I Micro Insurance PLC) ដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា ថៃ និងអូស្ត្រាលី បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃកាលពីថ្ងៃចន្ទ ទី២៩ ឧសភា នេះ ដោយនាំមកនូវសេវាធានារ៉ាប់រងតែមួយគត់នៅកម្ពុជា គឺធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ គ្របដណ្ដប់ជនរងគ្រោះ ឬ Road Accident Victim Coverage Insurance (RVI) ដែលមានយូរមកហើយនៅបណ្ដាប្រទេសភាគច្រើនលើពិភពលោក ដូចជា ថៃ អាមេរិក អូស្ត្រាលី ឡាវ ភូមា វៀតណាម ជាដើម។
មន្ត្រីរដ្ឋាភិបាល អ្នកមុខអ្នកការ សិល្បករ-សិល្បការនីកម្ពុជា-ថៃ និងអ្នកសារព័ត៌មានជាច្រើន សុទ្ធតែមានវត្តមានក្នុងពិធីសម្ពោធនេះ។
RVI គឺជាសេវាធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍គ្របដណ្ដប់លើជនរងគ្រោះ នៅទូទាំងកម្ពុជា។ អ្នកបើកបរយានយន្តគ្រប់ប្រភេទ និងអ្នកដំណើរទាំងអស់ នឹងទទួលបានការព្យាបាលភ្លាមៗ និងសេវាហិរញ្ញវត្ថុ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍។ ការសម្រេចបង្កើត RVI គឺដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅមានកម្រិតខ្ពស់ ដែលជាមូលហេតុសំខាន់ធ្វើឲ្យមានអត្រាមនុស្សស្លាប់ និងពិការភាពច្រើន ព្រមទាំងក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារ។
លោក សារិន រ៉ាត់ណាត់ដាណៃ នាយកក្រុមហ៊ុន អេច.អាយ ម៉ាយក្រូ អិនសួរេន មានប្រសាសន៍ថា៖ "យើងរីករាយក្នុងនាំមកអ្វីដែលល្អចូលមកប្រទេសកម្ពុជា សម្រាប់ប្រជាជនកម្ពុជាដែលប្រើប្រាស់ម៉ូតូ យានយន្តផ្សេងៗ។ ការបង្កើតធានារ៉ាប់រងនេះ (RVI) គឺដើម្បីធ្វើឲ្យប្រជាជនខ្មែរភាពកក់ក្ដៅ ពេលបើកបរលើដងផ្លូវ មិនបាច់ព្រួយបារម្ភក្នុងការព្យាបាល ពេលមានគ្រោះថ្នាក់លើដងផ្លូវ ក្រុមហ៊ុនចេញថ្លៃបង់ថ្លៃព្យាបាលដល់ប្រជាជនយើង"។
នាយកក្រុមហ៊ុនដែលធ្លាប់រស់នៅប្រទេសអស់ ១៨ ឆ្នាំរូបនេះ បញ្ជាក់ថា ធានារ៉ាប់រងរបស់ក្រុមហ៊ុនលោក ខុសពីក្រុមហ៊ុនដទៃ ដោយក្រុមហ៊ុនលោក ធានាលើតែមនុស្ស (ជនរងគ្រោះ) ប៉ុណ្ណោះ មិនមែនវត្ថុ (ម៉ូតូ រថយន្ត យានយន្តផ្សេងៗ) ឡើយ។
លក្ខណៈពិសេសនៃសេវាធានារ៉ាប់រងនេះ គឺជនរងគ្រោះទាំងសងខាង រួមទាំងអ្នកថ្មើរជើង ឬភាគីពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ នឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ជនរងគ្រោះទាំងអស់ មិនបាច់ចំណាយពេលឈ្លោះប្រកែកគ្នា រកខុសរកត្រូវឡើយ ពោលគឺក្រុមហ៊ុនធានារ៉ាប់រង នឹងចេញថ្លៃសំណងលើការព្យាបាល និងហិរញ្ញវត្ថុ។ ការស្វែងរកខុសត្រូវ ទុកឲ្យប៉ូលីសស៊ើបអង្កេតពេលក្រោយ។
ជនរងគ្រោះនឹងទទួលបានសំណងលើ៖
តារាងតម្លៃ RVI តាមប្រភេទយានយន្ត៖
អ្នកអាចដាក់ស្នើសុំ ឬទិញធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ គ្របដណ្ដប់ជនរងគ្រោះ (RVI) នៅទីស្នាក់កណ្ដាលក្រុមហ៊ុន អេច.អាយ ម៉ាយក្រូ អិនសួរេន នៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាភ្នាក់ងារទ្រូម៉ាន់នី ទូទាំងកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖