​ចេញ​​បញ្ជី​ឈ្មោះ​​​​​បឋម​ U15 កម្ពុជា​ត្រៀម​ពាន AFF U-15 Championship 2017

  • 2017-06-01 01:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​​បាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​​បឋម​​ U15 កម្ពុជា​ចំនួន​ ៣០​នាក់​ដំបូង​ ​ដើម្បី​ហ្វឹកហាត់​ត្រៀម​លេង​ពាន​រង្វាន់ 2017 AFF U-15 Youth Championship ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​​ចន្លោះ​ពី​ថ្ងៃ​ទី​៩-២២​ ខែ​កក្កដា ឆ្នាំ​២០១៧។

​ក្រុម​កម្ពុជា​ស្ថិត​នៅ​ពូល B ដែល​មាន​ចំនួន ៦​ប្រទេស​គឺ​ វៀតណាម, ទីម័រខាងកើត, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ និង​កម្ពុជា។ ជំនួប​ដំបូង​របស់​ U15 កម្ពុជា​ត្រូវ​ជួប​ក្រុម U15 វៀតណាម នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​