រំភើបណាស់កុមារកំព្រាជាង២០០នាក់ ចូលទស្សនារឿង “Sing” Free!
- 2017-06-01 05:31:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបណាស់កុមារកំព្រាជាង២០០នាក់ ចូលទស្សនារឿង “Sing” Free!
ចន្លោះមិនឃើញ
ព្រឹកមិញរោងភាពយន្ត Major Cineplex by Cellcard បានរៀបចំកម្មវិធីអបអរទិវាពលកម្មអន្តរជាតិ ដោយបញ្ចាំងរឿង "Sing” ដល់កុមារមកពីអង្គការ PSE ជាង ២០០នាក់។
លោក សៅ សុខនី នាយកប្រតិបត្តិរោងភាពយន្ត Major Cineplex by Cellcard បានលើកឡើងថានេះជាលើកទី៣ដែលលោកនឹងអង្គការ PSE បានសហការគ្នាដើម្បីយកកុមារដែលពុំមានលទ្ធភាពគ្រប់មកទស្សនាភាពយន្តនៅរោងភាពយន្តទំនើប។ "ការបង្កើតកម្មវិធីនេះឡើងមិនត្រឹមតែជាការផ្ដល់ឱកាសឲ្យកុមារទាំងបានមើលរឿងនោះទេ ក៏ជាការផ្ដល់ក្ដីស្រលាញ់នឹងយកចិត្តទុក្ខដាក់ចំពោះពួកគេដែរ"។ លោកបន្ត។
លោកបន្តថាកាលដែលសម្រេចចិត្តយករឿង "Sing” ឲ្យកុមារទាំងអស់ទស្សនាព្រោះលោកជឿជាក់ថាកុមារនីមួយៗតែងតែមានក្ដីសុបិនផ្សេងៗគ្នា ជាក់ស្ដែងរឿង "Sing” នេះគឺនិយាយពីតួអង្គដែលមានក្ដីស្រមៃក្លាយជាតារាចម្រៀង គឺពួកគេត្រូវតស៊ូយ៉ាងលំបាកដើម្បីបំពេញក្ដីសុបិនមួយនេះឲ្យជោគជ័យ ហើយលោករំពឹងថាសាច់រឿងនេះជាកម្លាំងចលករជំរុញទឹកចិត្តដល់កុមារទាំងអស់ឲ្យដើរតាមក្ដីសុបិនរបស់ពួកគេ៕