កាបូបស្បែកក្រពើជិត ៣៨ម៉ឺនដុល្លារ លក់បំបែក​កំណត់ត្រា​ជាកាបូបថ្លៃ​បំផុតគ្មានពីរ

  • 2017-06-01 09:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាបូប​ច្នៃ​ពី​ស្បែក​ក្រពើ​ម៉ាក Hermes ពណ៌​ស​មាន​ដាំ​ពេជ្រ ត្រូវ​បាន​គេ​ដាក់​លក់​ដេញ​ថ្លៃ​បាន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ទីក្រុង​ហុងកុង ​​ជា​មួយ​តម្លៃ​ជិត ៣៨​ម៉ឺន​ដុល្លារ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ។

​កាបូប​ដៃ​នារី​នេះ​មាន​ឈ្មោះ Himalaya Birkins ​បាន​ផលិត​ឡើង​ក្នុង​ឆ្នាំ ២០១៤ ​ស្រោប​មាស ១៨​ការ៉ាត់ ​និង​ដាំ​ពេជ្រ ១០៥​គ្រាប់។ ពេល​ដាក់​ដេញ​ថ្លៃ​ដំបូង ក្រុម​ហ៊ុន​ទទួល​បន្ទុក Christie ​រំពឹង​ថា នឹង​​អាច​លក់​បាន​ចាប់​ពី ១៩ ទៅ ២៥​ម៉ឺន​ដុល្លារ តែ​បន្ទាប់​ពី​ដេញ​ថ្លៃ​បាន ១០ ទៅ ១៥​នាទី តម្លៃ​របស់​វា​ហក់​ឡើង​ដល់​ជិត ៣៨​ម៉ឺន​ដុល្លារ​។

ការ​លក់​បាន​​​​ពេល​នេះ គឺ​មាន​តម្លៃ​ខ្ពស់​​ដាច់​ឆ្ងាយ​ពី​តម្លៃ​កាបូប​ដេញ​ថ្លៃ​ជាង​​​​ឆ្នាំ​ណា​ៗ​ទាំង​អស់។ ចំណែក​បន្ទប់​​​ដេញ​ថ្លៃ មិន​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​ទិញ និង​អ្នក​លក់​ឡើយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី