បោក​ខោអាវ​ម៉េច​ឲ្យ​ឆាប់​ស្ងួត​ និង​កុំ​ឲ្យ​ធំ​ក្លិន​ផ្អួរ​ ពេល​ខែ​ភ្លៀង

  • 2017-06-05 13:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខែ​ភ្លៀង​ចឹង​ ជៀស​អត់​ផុត​រឿង​ហាល​ខោអាវ​​អត់​​បាន​ស្ងួ​តល្អ ពេល​ខ្លះ​អត់​ស្ងួត​មធ្យម​ងំ​ធំ​ក្លិន​ផ្អួរ តែ​ម្តង។ ចឹង​ថ្ងៃ​នេះ Sabay​ នឹង​បង្ហាញ​វិធីសាស្ត្រ​​មួយ​ចំនួន​ ធ្វើ​ឲ្យ​ខោអាវ​ឆាប់​ស្ងួត​ និង​មិន​ធុំ​ក្លិន។ ​​​ ​១. កុំ​ពន្យារ​ពេល​​ហាល   នៅ​ពេល​បោក​ខោអាវ​​ដោយ​ម៉ាស៊ីន ឬ ដោយ​ដៃ រួច​ កុំ​ព្យាយាម​​ទុក​វា​នៅ​ក្នុង​ម៉ាស៊ីន ឬ​ត្រាំ​ទុក​ចោល​មួយ​យប់ ករណី​បើ​មេឃ​ស្រទំ ក៏​​មិន​ល្អ​ដែរ​​ ព្រោះ​សារធាតុ​បាក់តេរី​​ និង​មេរោគ​ផ្សេងៗ​ ដែល​នៅ​ក្នុង​ខោអាវ​ វា​​អាច​នឹង​រីក​លូត​លាស់​។

២. កុំ​ទុក​ខោអាវ​សើម​ឲ្យ​នៅយូរ ​ បើសិនជា​ខោអាវ​សើម​ ព្យាយាម​ឆាប់​បោក​ឲ្យ​លឿន​ កុំ​ទុក​យូរ ជៀស​វាង​ពេល​ស្ងួត​មាន​ក្លិន​មិន​ល្អ ជាពិសេស​ កន្សែង​ពោះ​គោ​ ខោ​ខោវប៊យ​ ជា​ដើម​។

៣. សម្ងួត​វា​​យ៉ាង​យក​ចិត្ត​ទុក​ដាក់

មិន​ថា​បោក​ម៉ាស៊ីន​ ឬ​បោក​ដៃ​នោះ​ទេ ពេល​ដែល​យក​ទៅ ហាល​ គួរ​តែ​ពូត​ ឬ សម្ងួត​ឲ្យ​បាន​ស្រស់​ទឹក​ មុន​នឹង​យក​ទៅ ហាល​ ព្រោះ​ខែ​ភ្លៀង​ចឹង​ មេឃ​មិន​សូវ​អំណោយ​ផល​​ទេ ដូច្នេះ​បើ​ ​សម្ងួត​មិន​បាន​ល្អ​ នៅ​មាន​ទឹក​ច្រើន​ វា​នឹង​ក្រ​ស្ងួត។

៤. កុំ​ដាក់​ខោអាវ​បោក​ម្ដង​ច្រើន​ពេក

បើ​ករណី​អ្នក​បោក​ដោយ​ប្រើ​ម៉ាស៊ីន ជូន​កាល​អ្នក​អាច​​គិត​ថា​ ដាក់​ខោអាវ​ច្រើន​ ជួយ​សន្សំ​សំចៃ​ភ្លើង​ តែ​វា​ក៏​ផ្ដល់​ពិបាក​ដែរ​។ កាល​ណា​ខោអាវ​ផ្ទុក​ពេញ​ក្នុង​ម៉ាស៊ីន​ច្រើន​ ធ្វើ​ឲ្យ​​សាប៊ូ​ មិន​អាច​ជ្រាប​អស់​សព្វ​ជា​មួយ​នឹងវា​​បាន​ទាំង​ស្រុង​ នោះ​នឹង​ធ្វើ​ឲ្យ​ខោអាវ​លែង​សូវ​ស្អាត​ ហើយ​ធុំ​ក្លិន​មិន​ល្អ​ទៀត​ផង​។ ​​ ​៥. ​​ជ្រើស​សាប៊ូ និង​​ទឹក​ក្រអូប

គួរ​ប្រើ​សាប៊ូ​ និង​ទឹក​ក្រអូប​ណា​​ ដែល​មាន​​សារធាតុ​ខ្ពស់​ ​ជួយ​សម្អាត​សំលៀកបំពាក់​អ្នក​ឆាប់​បាន​ស្អាត មិន​ហើរ​ពណ៌​នៅ​ថ្មី​បាន​យូរ ហើយ​ជួយ​ឲ្យ​ក្រណាត់​ទន់​ល្មើយ​ មាន​ក្លិន​ក្រអូប ប្រហើរ​បែប​ធម្មជាតិ​​ទៀ​តផង​។

៦. ជៀស​វាង​កន្សែង​ពោះ​គោ ឬ ខោអាវ​សាច់​ក្រាស់

បើ​ករណី​មាន​បោក​កន្លែង​ពោះ​គោ ឬ​ ខោអាវ​ក្រាស់​ៗ​ដូចជា​ខោ​ខោវប៊យ គួរ​ដាក់​វា​ដោយ​ឡែកពី​សាច់​កំណាត់​ស្តើងៗ​ បើ​មិន​ចឹង​​វា​នឹង​ក្រ​ស្ងួត។

៧. ទីតាំង​ និង​ការ​ប្រើ​ខ្សែ​​ហាល ​ រក​ទី​តាំង​ណា​ដែល​មាន​ពន្លឺ​​ កម្តៅ​គ្រប់​គ្រាន់​ ហាល​សំលៀកបំពាក់​របស់​អ្នក​ ប្រសិន​បើ​អាច​ គួរ​ហាល​នៅ​លើ​ខ្សែ​​ព្យួរ​​មួយ ដោយ​មិន​បាច់​មិន​មាន​ស្មា​អាវ​ទេ​​ ហើយ​ឧស្សាហ៍​បង្វិល​ ឬ ត្រឡប់​សំលៀកបំពាក់​ជា​ប្រចាំ​ដើម្បី​ស្ងួត​បាន​​ឆាប់​រហ័ស​។ ៨.​ ប្រើ​ម៉ាស៊ីន​ពូត​ឲ្យ​បាន​ច្រើន​ដង

ដើម្បី​ឲ្យ​ខោអាវ​ឆាប់​ស្ងួត​ទឹក អ្នក​ដែល​បោក​ដោយ​ម៉ាស៊ីន​ អាច​ធ្វើ​ការ​ដំឡើង​​កម្លាំង​ម៉ាស៊ីន​(សារ៉េ​ ប៊ូតុង​ ក្រឡុក​ឲ្យ​បាន​ច្រើន​ដង​ ដើម្បីឲ្យ​ខោអាវ​ឆាប់​ស្រស់​ទឹក​ មុន​នឹង​ម៉ាស៊ីន​ចាប់​ផ្ដើម​ពូត)​។

៩. ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់

ករណី​ប្រថុចញ៉ុច​ត្រូវ​មាន​ដំណើរ​កម្សាន្ត​ចេញ​​ទៅ​ឆ្ងាយ​ពី​ផ្ទះ​ បើសិន​​មាន​ម៉ាស៊ីន​ផ្លុំ​សក់​មួយ​តាម​ខ្លួន​ក៏​ល្អ​ដែរ​ អាច​ជួយ​បាន​មួយ​រយៈ​ពេល​ខ្លី​ ពេ​ល​ដែល​អ្នក​បោក​ខោអាវ​ក្រ​ស្ងួត​៕ ​  

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី