ឡូយ! ការ​ប្រគំ​តន្ត្រី SWSB ​ចូល​រួម​ Free ហើយ​មាន​ឡាន​ដឹក​ទៅ​មើល​ Free ទៀត

  • 2017-06-05 05:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​​សម្ពោធ​អាល់ប៊ុម​ថ្មី​ ឈ្មោះ​"២x៥"​ របស់ក្រុមចម្រៀង​ SmallWorld SmallBand បង្កើត​ការ​ប្រគំ​តន្ត្រី​ដំបូង​បង្អស់​​របស់​ខ្លួន​ ដោយ​បើក​ឲ្យ​ប្រិយមិត្ត​ចូល​រួម​ទស្សនា​ដោយ​សេរី​នៅ​ថ្ងៃ​សុក្រ​នេះ។

ថ្ងៃ​សុក្រ​នេះ ប្រិយមិត្ត​អាច​ទទួល​សំបុត្រ​ចូល​ទស្សនា​កម្មវិធី​នេះ​ដោយ​សេរី​ ដោយ​គ្រាន់​តែ​តាម​ដានទំព័រ​ហ្វេសប៊ុក SmallWorld SmallBand ឬ IamOringal ដើម្បី​លេង​ហ្គេម​ និង​ទទួល​រង្វាន់។ ឯវិធីងាយ​ៗ​មួយ​ទៀត គឺ​ច្រៀង​ត្រាប់​តាម(Cover)ចម្រៀង​ណា​មួយ​របស់​ SmallWorld SmallBand និង Mention ផេក​របស់ពួក​គេ។

អ្វី​ដែល​រឹត​តែ​អស្ចារ្យ​នោះ អ្នក​ចូល​រួម​នឹង​ទទួល​បាន​អារម្មណ៍​​រីករាយ​ ប្លែក ដែល​អ្នក​នឹង​បាន​ស្ដាប់​បទ​ថ្មី​ទាំង​១០​ក្នុង​អាល់ប៊ុម "២x ៥" មុន​គេ ថែម​ទាំង​​បាន​ទស្សនា​ការ​សម្ដែង​ពិសេស​ពី​ក្រុម​ខាង​លើ និង​ "ក្មេង​ខ្មែរ​" ផង​ដែរ។

ព្រឹត្តិការ​ពិសេស​នេះ នឹង​ធ្វើ​ឡើង​នៅ​សាល​ប្រគំ​តន្ត្រី Black Box Theater ស្ថិត​នៅ​ក្នុង​សាលា​អន្តរជាតិ (ISPP)។ ​ហើយ​អ្នក ​ក៏​អាច​ទទួល​បាន​ការ​ធ្វើ​ដំណើរ​​ឥត​គិត​ថ្លៃ​ទៅ​ទី​តាំង​កម្មវិធី​ ដោយ​ក្រុម​ការងារ ​​​ភ្លើងគប់ សហការជាមួយ​ #IAmOriginal ​មាន​ឡាន​ក្រុងចំនួន​៤​​ចាំ​ទទួល​នៅ​ស្កាត​អូឡាំពិក។ តែ​បើ​ប្រិយមិត្តខក​ខាន អ្នក​ត្រូវ​​ប្រើ​មធ្យោបាយធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ ព្រោះ​កន្លែង​មាន​កំណត់៕

អានព័ត៌មាន​ពេញ​និយម​

អត្ថបទ៖ សុខណា