តម្លៃ​សមរម្យ​! តារា​ល្បីៗ​ក៏​ប្រើ​ប្រាស់​ធានា​រ៉ាប់​រង​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដង​ផ្លូវ​នេះ​ដែរ

  • 2017-06-06 04:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​លើ​ដង​ផ្លូវ​ថ្មី​មួយ​ទៀត​ទើប​បាន​មក​ដល់​កម្ពុជា​ក្នុង​ពេល​​ថ្មី​ៗ​នេះ​ គឺ ធានា​រ៉ាប់​រង អេច.អាយ ម៉ាយក្រូ អិនសួរេន (H.I Micro Insurance PLC) ហើយ​តារា​ល្បី​កម្ពុជា​ក៏​ប្រើប្រាស់​ផង​ដែរ។

​​លោក ញ៉ែម សុគន្ធ និង អ្នក​នាង សុខ សោម៉ាវត្តី បាន​លើក​ឡើង​ថា​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​លើ​ដង​វិថី​ក្នុង​ប្រទេស​កម្ពុជា​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ហូរហែ ពេល​ខ្លះ​របួស​ស្រាល​ហើយ​ពេល​ខ្លះ​ទៀត​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ "H.I Micro Insurance គឺ​ផ្ដោត​សំខាន់​ទៅ​លើ​គ្រោះ​ថ្នាក់​លើ​​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា​ វា​ល្អ​បំផុត​សម្រាប់​បង​ប្អូន​យើង​ជាពិសេស​តម្លៃ​សមរម្យ​ផង​ដែរ" អ្នក​ទាំង​២​បន្ថែម។​​​

ជន​រង​គ្រោះ​នឹង​ទទួល​បាន​សំណង​លើ៖

  • ការ​ព្យាបាល​របួស
  • ពិការភាព
  • បាត់​បង់​ជីវិត។

តារាង​តម្លៃ RVI តាម​ប្រភេទ​យាន​យន្ត៖

  • ១៧ ដុល្លារ​អាមេរិក/ឆ្នាំ សម្រាប់​ម៉ូតូ
  • ២០ ដុល្លារ​អាមេរិក/ឆ្នាំ សម្រាប់​រ៉ឺម៉ក​កង់​បី ឬ​ម៉ូតូ + ផ្នែក​បន្ថែម (បន្ថែម​កង់)
  • ៧០ ដុល្លារ​អាមេរិក/ឆ្នាំ សម្រាប់​រថយន្ត/យាន​យន្ត​កង់ ៤ ផ្សេងៗ (អ្នក​ដំណើរ​មិន​លើស ៥ នាក់)
  • ៨០ ដុល្លារ​អាមេរិក/ឆ្នាំ សម្រាប់​រថយន្ត/យាន​យន្ត​កង់ ៤ ផ្សេងៗ (អ្នក​ដំណើរ​លើស ៥ នាក់)
  • ៩០ ដុល្លារ​អាមេរិក/ឆ្នាំ សម្រាប់​យាន​យន្ត​ផ្សេងៗ​ដែល​មាន​កង់​ច្រើនជាង ៤ ។​

RVI គឺ​ជា​សេវា​ធានា​រ៉ាប់​រង​គ្រោះថ្នាក់​ចរាចរណ៍​គ្របដណ្ដប់​លើ​ជន​រង​គ្រោះ នៅ​ទូទាំង​កម្ពុជា​។ អ្នក​បើក​បរ​យាន​យន្ត​គ្រប់​ប្រភេទ និង​អ្នក​ដំណើរ​ទាំង​អស់ នឹង​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ និង​សេវា​ហិរញ្ញវត្ថុ ក្នុង​ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍។ ការ​សម្រេច​បង្កើត RVI គឺ​ដោយ​សារ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅ​មាន​កម្រិត​ខ្ពស់ ដែល​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​មាន​អត្រា​មនុស្ស​ស្លាប់ និង​ពិការ​ភាព​ច្រើន ព្រម​ទាំង​ក្លាយ​ជា​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុម​គ្រួសារ៕

អត្ថបទ៖ Samedy

អត្ថបទថ្មី