ស្ងាត់ៗហ្គេម Pokemon Go ទទួលបានការដោនឡូតបាន ៧៥០ លានដងហើយ
- 2017-06-11 02:53:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗហ្គេម Pokemon Go ទទួលបានការដោនឡូតបាន ៧៥០ លានដងហើយ
ចន្លោះមិនឃើញ
អំឡុងពេលហ្គេម Pokemon Go ល្បីល្បាញកាលពីពាក់កណ្ដាលឆ្នាំទៅ គិតត្រឹមចុងខែកញ្ញាវាមានការចុច Download ប្រមាណ ៥០០ លានដង ក្រោយមកឈានចូលឆ្នាំ ២០១៧ ចាប់កើនឡើងបន្តបន្ទាប់ រហូតមកទល់ពេលនេះតួលេខសរុបទទួលបាន ៧៥០ លានដងហើយ។
CEO ក្រុមហ៊ុន Niantic លោក John Hanke បានថ្លែងថា "សម្រាប់លទ្ធផលនាឆ្នាំដំបូងវាពិតជាមិនគួរឱ្យជឿរបស់ហ្គេម Pokemon Go ហើយលោកចង់អរគុណដល់ការពេញចិត្តនិងទទួលយករបស់បណ្ដាអ្នកលេងទាំងអស់ជុំវិញពិភពលោក " ។
រំលឹកថាហ្គេមខាងលើ បានប្រកាសដាក់ឱ្យទាញយកជាសាធារណៈកាលពីខែកក្កដាឆ្នាំ ២០១៦ ដោយឡែកដើម្បីជាគម្រប់ខួបមួយឆ្នាំនៃការប្រកាស លោក Hanke ក៏បានបន្ត "យើងនឹងផ្តល់ឱ្យអ្នកលេងជុំវិញពិភពលោកមានឱកាសរីករាយជាមួយព្រឹត្តិការណ៍ថ្មីក្នុងហ្គេម ជាកិច្ចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្ដិនិងអ្នកលេងឯ ទៀតក្នុងពិភពពិតៗ និងអ្វីជាច្រើនបន្ថែមទៀត៕
អានបន្ត៖
- គន្លឹះលេងហ្គេម Pokemon Go ដែលគ្រប់គ្នាកំពុងចង់ដឹង
- វិធីទាញហ្គេម Pokémon Go សម្រាប់ អ្នកចង់លេង នៅកម្ពុជា
- ឡូយ! Pokémon Go បានមកដល់កម្ពុជាហើយ