ស្រក់​ទឹក​ភ្នែក​ជាមួយ​បទ​ចម្រៀង​​ក្នុង​រឿង​ "ទឹក​ភ្នែក​កក" (វីដេអូ)

  • 2017-06-12 10:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ "ទឹក​ភ្នែក​កក" ជា​ចម្រៀង​ក្នុង​សាច់​រឿង​​ "ទឹក​ភ្នែក​កក" ដែល​និពន្ធ​និង​ដឹក​នាំ​សម្ដែង​ដោយ​អ្នក​និពន្ធ​ឆ្នើម​ ប៊ុន ចាន់និមល​ ត្រៀម​ចាក់​បញ្ចាំង​យប់​នេះ​ហើយ​នៅ​ស្ថានីយ​ទូរទស្សន៍​ បាយ័ន។

បទ "ទឹក​ភ្នែកកក"​នេះ​ដែរ​និពន្ធ​ទំនុក​ច្រៀង​ពី​អ្នក​និពន្ធ ប៊ុន ចាន់និមល ផ្ទាល់ ចំណែក​បទ​ភ្លេង​និពន្ធ​ដោយ​លោក នូ ឧសភា និង​ច្រៀង​ដោយ​លោក នូ ឧសភា និង កញ្ញា ស្រីរ័ត្ន។ វីដេអូភាគ "ទឹក​ភ្នែកកក"​ គឺ​និយាយ​ពី​ជីវិត​តស៊ូ​របស់​ក្មេង​ស្រី​មួយ​រូប​ដែល​ត្រូវ​ប្រឈម​ជាមួយ​កិច្ចការ​ងារ​ជា​ច្រើន និង​មាន​ឧបសគ្គ​មិន​ចេះ​ចប់។

​​​​​វីដេអូភាគ "ទឹក​ភ្នែកកក" នឹង​ចាប់​ចាក់​បញ្ចាំង​ពី​យប់​​នេះ​ត​ទៅ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន៕​

អត្ថបទ៖ Samedy