មកស្គាល់ ទីក្រុងខ្មោច ទាំង៥ ដែលជាទិសដៅទេសចរ ល្អបំផុត
- 2017-06-15 07:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ទីក្រុងខ្មោច ទាំង៥ ដែលជាទិសដៅទេសចរ ល្អបំផុត
ចន្លោះមិនឃើញ
គ្មានអ្វីអាចធ្វើឲ្យយើងតក់ស្លុត និងរន្ធត់ ជាជាងទីក្រុងខ្មោច ដែលត្រូវបានគេបោះបង់ចោលទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ទីក្រុងខ្មោច ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមនុស្សជាច្រើន រហូតទទួលបានឈ្មោះល្បីល្បាញទៀតផង។
បើយោងតាមគេហទំព័រ Pinterest បានឲ្យដឹងថា អ្នកប្រើប្រាស់ដែលកំពុងស្វែងរក ដំណើរកម្សាន្តបែបប្លែកៗ បានស្វែងរកទីតាំង ដោយសរសេរជាពាក្យគន្លឹះ «ទីក្រុងខ្មោច» បានកើតឡើងរហូតដល់ទៅ ១៨១ ភាគរយ នៅឆ្នាំនេះ។
នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យបានស្គាល់នូវទីក្រុងខ្មោច ទាំង៥ ដែលជាទិសដៅទេសចរល្អបំផុត នៅទូទាំងពិភពលោក៖
#១ ទីក្រុង Craco ប្រទេសអ៊ីតាលី
ទីក្រុងមួយនេះ ត្រូវបានគេបង្កើតឡើង នៅសតវត្សទី ៨ ដោយស្ថិតនៅលើច្រាំងថ្ម កម្ពស់ ១ ៣១២ ម៉ែត្រពីដី។ វាត្រូវបានគេបោះបង់ចោល ដោយសារតែរងគ្រោះមហន្តរាយធម្មជាតិជាច្រើន ដូចជា៖
#២ ទីក្រុង Terlingua រដ្ឋ Texas សហរដ្ឋអាមេរិក
នៅពេលដែលក្រុមហ៊ុនរ៉ែ ឈ្មោះ Chisos Mining Company បានបើកនៅពាក់កណ្ដាលទសវត្សរ៍ ឆ្នាំ ១៨០០ កម្មករ និងគ្រួសាររបស់ពួកគេ បានផ្លាស់មករស់នៅទីនោះយ៉ាងឆាប់រហ័ស។ ចំនួនប្រជាជនបានកើនឡើង ប្រហែល ៣ ០០០ នាក់ នៅឆ្នាំ ១៩០៣។ ផ្ទុយទៅវិញ រហូតមកដល់ឆ្នាំ ២០១០ ចំនួនប្រជាជននៅសល់ត្រឹមតែ ៥៨ នាក់ប៉ុណ្ណោះ។
#៣ ទីក្រុង Pripyat ប្រទេសអ៊ុយក្រែន
ទីក្រុងនៅភាគខាងជើង នៃប្រទេសអ៊ុយក្រែននេះ ប្រហែលជាទីក្រុងខ្មោចល្បីឈ្មោះបំផុត នៅក្នុងពិភពលោក។ វាគឺជាលំនៅដ្ឋានរបស់ប្រជាជន ចំនួន ៥០ ០០០ នាក់ មុនពេលដែលពួកគេជម្លៀសចេញ នៅខែមេសា ឆ្នាំ ១៩៨៦ ក្រោយពេលផ្នែកមួយ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl Nuclear Station បានផ្ទុះ។ គ្រោះមហន្តរាយខាងលើ ត្រូវបានគេហៅថា Chernobyl Disaster ដែលបានបង្កឲ្យមានកម្រិតវិទ្យុសកម្មខ្ពស់ បង្ខំឲ្យប្រជាជនជម្លៀសខ្លួនចេញភ្លាមៗ តែម្ដង។
#៤ កោះ Hashima Island ប្រទេសជប៉ុន
កោះ Hashima Island ត្រូវបានគេស្គាល់ ដោយសារតែ រ៉ែធ្យូងថ្មក្រោមសមុទ្រនៅទីនោះ ដែលបានចាប់ផ្ដើមប្រតិបត្តិការ នៅឆ្នាំ ១៨៨១។ កោះមួយនេះទទួលបានចំនួនប្រជាជន រហូតដល់ទៅជាង ៥ ០០០ នាក់ នៅឆ្នាំ ១៩៥៩។ ប៉ុន្តែ នៅពេលដែលរ៉ែចាប់ផ្ដើមស្ងួតហួងហែងអស់ នៅឆ្នាំ ១៩៧៤ មនុស្សជាច្រើនក៏បានចាកចេញ រហូតអស់មនុស្ស និងត្រូវគេបោះបង់ចោលទាំងស្រុងតែម្ដង។
#៥ កោះ Ross Island ប្រទេសឥណ្ឌា
ដំបូងឡើយ កោះមួយនេះគឺជាផ្ទះរបស់មន្ត្រីរដ្ឋាភិបាលអង់គ្លេស ដែលបានបង្កើតឡើង បន្ទាប់ពីការបះបោរ Indian Rebellion នៅឆ្នាំ ១៨៥៧។ ប្រជាជនអង់គ្លេស បានចាត់ទុកវាជាផ្ទះរបស់ពួកគេ ដោយបង្កើតសាលរាំ ហាងនំ ក្លឹប អាងហែលទឹក និង សួនច្បារជាច្រើន រហូតដល់ឆ្នាំ ១៩៤១ នៅពេលទទួលរងគ្រោះរញ្ជួយដី និងត្រូវជនជាតិជប៉ុនឈ្លានពាន៕