អ្នក​និពន្ធ​បទ​ "ចង់​ឲ្យ​ប្រុស​សាវា​ក្លាយ​ជា​ខ្ទើយ​" ចេញ​មុខ​បកស្រាយ​ ក្រោយ​​​រង​​​ការ​រិះ​គន់

  • 2017-06-15 09:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​បទ​ "ចង់​ឲ្យ​ប្រុស​សាវា​ក្លាយ​ជា​ខ្ទើយ​" របស់​ផលិត​កម្ម​សាន់​ដេ​​រង់​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ថា​បទ​​ចម្រៀង​ហ្នឹង​រើស​អើង​ភេទ​ទី៣​។

ជុំ​វិញ​នៃ​ការ​រិះ​គន់​នេះ​ដែរ​អ្នក​និពន្ធ​​បទ "ចង់​ឲ្យ​ប្រុស​សាវា​ក្លាយ​ជា​ខ្ទើយ​" ​នៅ​ផលិត​កម្ម​សាន់​ដេ​ ហ៊ា​ ម៉េងហ៊ួរ​ បាន​ប្រាប់​Sabay ថា​ ចំណង​ជើង​ និង​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​​មិន​បាន​រើស​អើង​ដល់​ភេទ​ទី៣​ឡើយ​។ " ជា​ធម្មតា​បង​ប្រសិន​បើ​មនុស្ស​ប្រុស​​ហ្នឹង​គាត់​សាវា​ទៅ​មាន​ស្រី​ច្រើន​ ពេល​ក្លាយ​ទៅ​ជា​ខ្ទើយ​គាត់​ឈប់​ស្រឡាញ់​ស្រី​ហើយ​ និង​ទៅ​ស្រឡាញ់​ប្រុស​វិញ​មិន​ខាន់​"។

ចំណែក​ឯកា​ដាក់​ចំណង​ជើង​គឺ​តម្រូវ​ទៅ​តាម​​សម័យ​កាល​នា​ពេល​បច្ចុប្បន្ន​ ព្រោះ​បើ​ចំណង​ជើង​ប្លែក​​ទស្សនិកជន​ប្រាកដ​ជា​ចាប់​អារម្មណ៍​។ “​ដូច្នេះ​មុន​ និង​ពួក​គាត់​ធ្វើ​ការ​រិះគន់​ ត្រូវ​យល់​​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង​ជា​មុន​សិន​ អ្នក​ខ្លះ​អត់​ទេ​ ឲ្យ​តែ​ឃើញ​ចំណង​ជើង​រិះគន់​យក​តែ​ម្ដង ​"។ លោក ហ៊ាង ម៉េងហួរ​ ថ្លែង​បញ្ជាក់។

បទ​ចម្រៀង​ "​ចង់​ឲ្យ​ប្រុស​សាវា​ក្លាយ​ជា​ខ្ទើយ​" ចេញ​ជា​Audio Official កាល​ពី​ថ្ងៃ​ទី​១២ ខែ មិថុនា ឆ្នាំ​ ២០១៧ កន្លង​ទៅ​។ បទ​នេះ​ច្រៀង​ដោយ កញ្ញា និច ៕​

ចុចអាន៖ដឹង​អត់អនុស្សាវរីយ៍​​១៥​ឆ្នាំ​មុន​ សុគន្ធកញ្ញា រដ្ឋា ធីណា និង សេរីយ៉ា ច្រៀង​បទ​អ្វី​រួម​គ្នា​

ចុចអាន៖២០​សន្លឹក Cute Cute ពី​មាន សូនីតា និង​អ៊ួង សូរិយា ទទួល​សញ្ញាប័ត្រ​ព្រឹក​មិញ​(វីដេអូ)

អត្ថបទ៖ ឆុង ស៊ីណាន