“Ketsada” កីឡាករឡាវទីពីរដែលទៅលេងលីគកំពូលថៃ
- 2017-06-19 05:01:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Ketsada” កីឡាករឡាវទីពីរដែលទៅលេងលីគកំពូលថៃ
ចន្លោះមិនឃើញ
Ketsada Souksavanh បានចុះហត្ថលេខាចូលរួមជាមួយក្លឹប Super Power FC នៃក្របខ័ណ្ឌលីគកំពូលថៃToyota Thai Premier League។
ខ្សែការពារជម្រើសជាតិឡាវរូបនេះបានក្លាយជាកីឡាករឡាវទីពីរដែលបានទៅលេងនៅលីគកំពូលថៃបន្ទាប់ពី កីឡាករ Lamnao Singto ធ្លាប់ចូលរួមជាមួយ Buriram កាលពីឆ្នាំ២០០៩។ Ketsada គឺជាកីឡាករពោរពេញដោយបទពិសោធន៍មួយរូបនៅលីគឡាវដោយធ្លាប់លេងឲ្យក្លឹបមួយចំនួនដូចជា Ezra FC, Nong Khai FC, និង SHB Vientiane។
កីឡាករវ័យ២៤ឆ្នាំដែលចាប់ផ្ដើមអាជីពជាមួយក្រុម Laos Army FC រូបនេះធ្លាប់លេងបាន ៣៥ប្រកួតឲ្យជម្រើសជាតិក្នុងនោះរកបាន៣គ្រាប់ដែរក្នុងនាមជាអ្នករ៉ាប់រងនៅតំបន់ការពារ៕