ក្តៅៗ! Kiatisuk ទៅដឹកនាំ Port FC នៃលីគកំពូលថៃ
- 2017-06-22 10:23:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! Kiatisuk ទៅដឹកនាំ Port FC នៃលីគកំពូលថៃ
ចន្លោះមិនឃើញ
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃ Kiatisuk Senamuang ត្រូវបានតែងតែជាអ្នកចាត់ការទូទៅថ្មីក្លឹប Port FC នៃក្របខ័ណ្ឌកំពូលថៃ Thai Toyota League។
យោងតាមប្រភពគណនី Instagram របស់ម្ចាស់ក្លឹបលោកស្រី Nuanphan Lamsam បានឲ្យដឹងថាក្លឹបសម្រេចរើសយកអតីតកីឡាករឆ្នើមប្រចាំអាស៊ានខាងលើធ្វើជាអ្នកចាត់ការទូទៅថ្មី ខណៈលោក Jaded Meelarp ដែលជាអ្នកចាត់ការទូទៅចាស់នឹងធ្វើជាជំនួយការវិញ។
Kiatisuk នឹងចូលដឹកនាំក្រុមដំបូងនៅថ្ងៃអាទិត្យទី ២៥ ខែមិថុនា ក្នុងការប្រកួតលីគ ទល់នឹង Bangkok United។ នេះគឺជាការត្រឡប់មកដឹកនាំក្លឹបអាជីពលើកដំបូងក្នុងរយៈពេល៧ឆ្នាំ របស់បុរសវ័យ ៤៣ឆ្នាំ បន្ទាប់ពីរូបលោកចាកចេញពី ក្លឹប Chonburi FC កាលពីឆ្នាំ ២០០៩៕