ស្រីស្អាត នីតា វរវង្ស ស្រាប់តែដួលសន្លប់មុនចេញថត
- 2017-06-25 04:09:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត នីតា វរវង្ស ស្រាប់តែដួលសន្លប់មុនចេញថត
ចន្លោះមិនឃើញ
តារាសម្ដែងវ័យក្មេង នីតា វរវង្ស ប្រាប់ Sabay ថា កាលពីព្រឹកម្សិលមិញនេះនាងស្រាប់តែដួលសន្លប់ភ្លាមៗតែម្ដងនៅក្នុងបន្ទប់ទឹកផ្ទះរបស់នាង ដោយពេលនោះរូបនេះកំពុងរៀបចំខ្លួនត្រៀមទៅថត។
"ព្រឹកម្សិលមិញហ្នឹង ខ្ញុំក្រោកពីព្រលឹមងូតទឹកត្រៀមទៅថត ស្រាប់តែអស់កម្លាំងខ្លាំងពេក វិលមុខសន្លប់យកតែម្ដងបង" ។ នីតា ថ្លែង។
ទោះបីជាជួបអាការៈដួលសន្លប់បែបនេះក្ដី តារាសម្ដែងរូបនេះអះអាងថា នាងមិនបានបោះបង់ការសម្ដែងទេ ពោលគឺនាងព្យាយាមទៅបន្តការងាររហូតដល់ចប់សព្វគ្រប់។ "ខ្ញុំបានទៅពេទ្យចាក់ថ្នាំអស់៣ម្ជុលដែរបង ហើយពេទ្យឲ្យព្យួរសេរ៉ូម តែខ្ញុំអត់ព្យួរទេ ខ្ញុំទៅថតសិន ទើបតែថ្ងៃនេះខ្ញុំសុំគេសម្រាកដើម្បីពិនិត្យសុខភាពវិញ" តួស្រីវ័យ២១ឆ្នាំ រៀបរាប់។
តួស្រីក្នុងរឿង "នាងនាថបាត់ដំបង" រំលឹកថាកាលពីមុន នាងក៏ធ្លាប់ជួបអាការៈបែបនេះម្ដងដែរ ដោយសារតែនាងតមអាហារសម្រកទម្ងន់ខ្លាំងពេក ហើយករណីលើកនេះដូចគ្នា គឺនាងមិនអាហារទាល់តែសោះទើបទៅជាបែបនេះ៕
ចុចអាន៖