ធានា​រ៉ាប់រង​នេះ ថៃ ភូមា វៀតណាម មាន​យូរ​ហើយ ខ្មែរ​ទើប​មាន ហើយ​អាច​ជួយ​ប្រជាជន​ច្រើន

  • 2017-06-29 07:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដា​ប្រទេស​ផ្សេងៗ​ជិត​ខាង​កម្ពុជា ដូចជា ថៃ ភូមា វៀតណាម មាន​ប្រភេទ​ធានា​រ៉ាប់​រង​គ្រោះ​ថ្នាក់​ចរាចរណ៍ គ្រប​ដណ្ដប់​ជន​រង​គ្រោះ ឬ Road Accident Victim Coverage Insurance (RVI) យូរ​មក​ហើយ ខណៈ​កម្ពុជា​យើង ទើប​តែ​មាន​កាល​ពី​ខែ​ឧសភា មុន​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ ប្រទេស​ធំៗ អាមេរិក អូស្ត្រាលី អី​ជា​ដើម ក៏​មាន​ដែរ។

RVI ជា​ប្រភេទ​ធានា​រ៉ាប់​រង​គ្រោះថ្នាក់​ចរាចរណ៍​គ្រប​ដណ្ដប់​លើ​ជន​រង​គ្រោះ​នៅ​ទូទាំង​ប្រទេស។ អ្នក​បើក​បរ​យាន​យន្ត​គ្រប់​ប្រភេទ និង​អ្នក​ដំណើរ​ពាក់ព័ន្ធ​ទាំង​អស់ នឹង​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ និង​សេវា​ហិរញ្ញវត្ថុ ក្នុង​ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍។

ការ​សម្រេច​បង្កើត RVI គឺ​ដោយ​សារ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅ​មាន​កម្រិត​ខ្ពស់ ដែល​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​មាន​អត្រា​មនុស្ស​ស្លាប់ និង​ពិការ​ភាព​ច្រើន ព្រម​ទាំង​ក្លាយ​ជា​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុម​គ្រួសារ។ នេះ​បើ​យោង​តាម​លោក សារិន រ៉ាត់​ណាត់​ដាណៃ នាយក​ក្រុមហ៊ុន អេច.អាយ ម៉ាយក្រូ អិនសួរេន។

លោក សារិន រ៉ាត់​ណាត់​ដាណៃ នាយក​ក្រុមហ៊ុន អេច.អាយ ម៉ាយក្រូ អិនសួរេន

លោក​ថា ប្រទេស​ជិត​ខាង​កម្ពុជា មាន​រួច​អស់​ហើយ ក្នុង​នោះ​មាន ថៃ ភូមា វៀតណាម ជា​ដើម ហើយ​​តម្លៃ​ធូរ​ទៀត​ផង។ អ៊ីចឹង ពេល​ប្រជាជនគេ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ គេ​មិន​បាច់​ឈឺ​ក្បាល​​រឿង​ដោះ​ស្រាយ​ជម្លោះ និង​ថ្លៃ​ព្យាបាល។ អាទិភាព គឺ​ការ​ព្យាបាល។

តាម​រយៈ​ធានា​រ៉ាប់រង​ដែល​មាន​តម្លៃ​ដ៏​ធូរ​សមរម្យ​មួយ​នេះ ប្រជាជន​កម្ពុជា​នឹង​លែង​សូវ​មាន​បញ្ហា​លំបាក​ដូច​មុនៗ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដូចជា ឈ្លោះ​ប្រកែក​រក​ខុស​ត្រូវ​ដើម្បី​រក​អ្នក​សង បញ្ហា​គ្មាន​លុយ​ព្យាបាល​របួស​ស្នាម ជា​ដើម។

ធានា​រ៉ាប់រង​នេះ ធានា​លើ​តែ​មនុស្ស​ (ជន​រង​គ្រោះ) ប៉ុណ្ណោះ មិន​មែន​វត្ថុ (ម៉ូតូ រថយន្ត យានយន្ត​ផ្សេងៗ) ឡើយ។ ជន​រង​គ្រោះ​នឹង​ទទួល​បាន​សំណង​លើ៖

  • ការ​ព្យាបាល​របួស
  • ពិការភាព និង​
  • បាត់​បង់​ជីវិត។

តារាង​តម្លៃ RVI តាម​ប្រភេទ​យាន​យន្ត៖

  • ១៧ ដុល្លារ​អាមេរិក/ឆ្នាំ សម្រាប់​ម៉ូតូ
  • ២០ ដុល្លារ​អាមេរិក/ឆ្នាំ សម្រាប់​រ៉ឺម៉ក​កង់​បី ឬ​ម៉ូតូ + ផ្នែក​បន្ថែម (បន្ថែម​កង់)
  • ៧០ ដុល្លារ​អាមេរិក/ឆ្នាំ សម្រាប់​រថយន្ត/យាន​យន្ត​កង់ ៤ ផ្សេងៗ (អ្នក​ដំណើរ​មិន​លើស ៥ នាក់)
  • ៨០ ដុល្លារ​អាមេរិក/ឆ្នាំ សម្រាប់​រថយន្ត/យាន​យន្ត​កង់ ៤ ផ្សេងៗ (អ្នក​ដំណើរ​លើស ៥ នាក់)
  • ៩០ ដុល្លារ​អាមេរិក/ឆ្នាំ សម្រាប់​យាន​យន្ត​ផ្សេងៗ​ដែល​មាន​កង់​ច្រើនជាង ៤។

អ្នក​រក​ទិញ​ធានា​រ៉ាប់រង​គ្រោះ​ថ្នាក់​ចរាចរណ៍ គ្រប​ដណ្ដប់​ជន​រង​គ្រោះ (RVI) នៅ​ទី​ស្នាក់​កណ្ដាល​ក្រុមហ៊ុន អេច.អាយ ម៉ាយក្រូ អិនសួរេន នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​បណ្ដា​ភ្នាក់​ងារ​ទ្រូ​ម៉ាន់​នី ទូទាំង​កម្ពុជា។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង៖

  • Hotline: 1800 20 88 77 ឬ​ទូរ​សព្ទ​លេខ​ 023 888 777
  • វិបសាយ៖ www.rvi.com.kh
  • ហ្វេសប៊ុក៖ rvi.cam
  • អាសយដ្ឋាន​៖ ផ្ទះ​លេខ ៣៣ ផ្លូវ​លេខ ៣៣៧ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សុផាត

អត្ថបទថ្មី