ជិត ១០០០ នាក់ អស់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹម...
- 2017-07-04 08:37:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិត ១០០០ នាក់ អស់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹម...
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួនជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៣ខែចុងក្រោយមានការប្រែប្រួលគួរឲ្យកត់សម្គាល់។ ជាក់ស្តែងក្នុងខែ ឧសភា ឆ្នាំ ២០១៧ មានចំនួន ២៧២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១២៩នាក់ និងរបួស ៤៣៥នាក់ បើធៀបជាមួយខែ មេសា ឆ្នាំដដែល ថយចំនួន ១០២លើក ស្មើ ២៧% ស្លាប់ថយចំនួន ៤៩នាក់ ស្មើ ២៨% និងរបួសថយ ចំនួន ២៤៨នាក់ស្មើ ៣៦%។
ក្នុងចំណោមអ្នកស្លាប់ក្នុងខែ ឧសភា ឆ្នាំ ២០១៧ ចំនួន ១២៩នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ៩៦នាក់ ស្មើ ៧៤% (ប្រភេទ ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន ៧៥នាក់ ស្មើ ៧៨%។ ជាក់ស្ដែងករណីគ្រោះ ថ្នាក់នេះ ត្រូវបានដោះស្រាយចប់ចំនួន ១០៣ ករណី បញ្ជូនទៅតុលាការចំនួន ៦៣ករណី និងកំពុង អង្កេត ១០៦ ករណី។
មូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ មានដូចជា ការបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ស្រវឹង មិនគោរពសិទ្ធិ វ៉ាជែង បត់ កត្តាយានយន្ត និងងងុយដេក។ ជាមួយគ្នានេះផងដែរ របាយការណ៍បង្ហាញថា ក្នុងចំណោមអ្នកស្លាប់ភាគច្រើនជាអ្នកជិះម៉ូតូដែលមានចំនួន១២៧៤នាក់ ស្មើ៧៤ភាគរយ ក្នុងនោះ មិនពាក់មួកសុវត្ថិមានចំនួន៩៧៦នាក់ស្មើ៥៧ភាគរយ។
រីឯមួយថ្ងៃក្នុងចំណោមខែមិថុនា គឺថ្ងៃទី២៦កាលម្សិលមិញវិញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក ( យប់ ៥លើក ) បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន ៨នាក់ ស្រីម្នាក់ (មិនពាក់មួកសុវត្ថិភាព៨នាក់) រងរបួសធ្ងន់ ៦នាក់(ស្រីម្នាក់) និងរងរបួសស្រាល ម្នាក់ (ប្រុស) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូចចំនួន ៥គ្រឿង រថយន្តធុនធំ ៦គ្រឿង និងកង់ ១គ្រឿង ។ របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីល្មើសល្បឿន៤លើក មិនប្រកាន់ស្តាំ២លើក បត់គ្រោះថ្នាក់៤លើក ស្រវឹង១លើក និងវ៉ាជែង១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៨លើក ផ្លូវខេត្ត ២លើក ផ្លូវលំ ២លើក ។ ដោយឡែកយានយន្តដែលបង្កហេតុរួមមាន ម៉ូតូ ៣លើក រថយន្តតូច-ធំ ១១លើក និងកង១លើក។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ភ្នំពេញ ២លើក ស្លាប់ម្នាក់ របួសម្នាក់, ខេត្តកំពត ២លើក ស្លាប់២នាក់ របួស២នាក់ ខេត្តកំពង់ចាម ១លើក ស្លាប់ម្នាក់ ខេត្តកំពង់ធំ ១លើក ស្លាប់ម្នាក់ ខេត្តត្បូងឃ្មុំ ១លើក ស្លាប់២នាក់ របួសម្នាក់ និងខេត្តកោះកុង ១លើក ស្លាប់ម្នាក់ របួសម្នាក់។
ដោយឡែកក្នុងឆ្នាំ ២០១៦ កន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៣៧០០លើក ដែលបណ្ដាលឲ្យអ្នកស្លាប់ ១៧១៧នាក់ និងរបួស ៦៦០៧នាក់ ដែលក្នុងនោះរបួសធ្ងន់មាន ៥៩%។នេះបើតាមរបាយការណ៍ដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧។ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ដូច្នេះដើម្បីកាត់បន្ថយអត្រានៃការស្លាប់ និងដើម្បីទទួលបានការការពារ ទាំងអ្នកបើកបរ ទាំងអ្នកដំណើរ និងជនរងគ្រោះលើដងផ្លូវនោះ RVI ដែលជាក្រុមហ៊ុនធានារ៉ាប់រង ចង់ឲ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ក្នុងនោះមានការសង្គ្រោះ និងព្យាបាលទាន់ពេលវេលា គឺមានការយកចិត្តទុកដាក់ពីមន្ទីរពេទ្យ ដូច្នេះហានិភ័យនៃការបាត់បង់ជីវិតកាន់តែតិចជាងមុនផងដែរ៕