ទេព បូព្រឹក្ស ទម្លាយ​ទំនាក់​ទំនង​ជាមួយ G-Devith

  • 2017-06-28 04:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងតែងយកលំនាំស្លៀកពាក់តាម CL តារាល្បីរបស់កូរ៉េ កញ្ញា ទេព បូព្រឹក្ស បាន​និយាយថា ពេលនេះ​កញ្ញាចាត់ទុក ជី ដេវីត ត្រឹមដៃគូដ៏ល្អម្នាក់ប៉ុណ្ណោះ ដោយ​គ្មានស្នេហា​ដូចការ​លើកឡើង​របស់​ទស្សនិកជន​នោះ​ ទេ​។​

កញ្ញា បន្តថា អ្វីដែលទស្សនិកជន និង​បណ្ដាញ​សាព័ត៌មាន​មួយចំនួនបានលើកឡើង គឺគ្រាន់ជាការយល់ច្រឡំ ប៉ុណ្ណោះ។ កញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងនាងនឹងលោក ជី ដេវីត គ្មាន​អ្វី​លើសពី​មិត្តរួម​ការងារ​ឡើយ​​។

ទោះបីជាយ៉ាងណាក៏ដោយ ទេព បូព្រឹក្ស ទទួលស្គាល់ថា ការចាប់ដៃគូជាមួយម្ចាស់បទ "រាំញីកែងជើង" មួយ​រយៈ​នេះ គឺពិតជាទទួលបាន​ការគាំទ្រច្រើន ហើយក្នុង​ពេលដ៏ខ្លីខាងមុខ កញ្ញា ត្រៀមចេញបទចម្រៀងថ្មីរួមគ្នា​ជាច្រើនទៀត ដើម្បី​បម្រើ​អារម្មណ៍ទស្សនិកជន​។

ថ្វើ​បើយ៉ាងនេះ​ក្ដី តារាចម្រៀងយក​ CL របស់កូរ៉េជា Idol ក៏​បានបង្ហើប​ឱ្យ​ដឹង​ថា ការចាប់ដៃគូជាមួយលោក ជី ដេវីត ក៏មានការលំបាកខ្លះៗដែរ ប៉ុន្តែដោយមាន​ការ​សហការគ្នាបានល្អ ទើបធ្វើឱ្យការងារ​របស់​អ្នកទាំងពីរ​មាន​ភាព​រលូន​។

ទេព បូព្រឹក្ស ត្រូវទស្សនិកជនចាត់ទុកជាតារាចម្រៀង ពូកែខាងក្បាច់រាំម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស ហើយ​ ការចាប់ដៃគូម្រៀងជាមួយម្ចាស់បទ "រាំញីកែងជើង" បាន​ធ្វើឱ្យប្រជាប្រិយភាព​របស់​នាង​ កាន់តែមានទីផ្សារ​ខ្ពស់​នា​ពេលបច្ចុប្បន្ន៕

ចុចអាន៖ ទេព បូព្រឹក្ស ធានា​ក្បាច់​រាំ​មិន​​​ចម្លង​​​ពី​គេ

ចុចអាន៖ នាំ​ប្រិយមិត្ត ទៅ​កាន់​អតីតកាលរបស់ ទេព បូព្រឹក្ស​ និង​ប្អូន​ប្រុស​ ថា​មាន​អី​ប្លែក​ខ្លះ?

ចុចអាន៖ G-Devith ត្រៀម​អង្រួន​១​បទ​​ទៀត​ជាមួយ​ ទេព បូព្រឹក្ស(វីដេអូ)

អត្ថបទ៖ ៣០ដេលី

អត្ថបទពេញនិយម
អត្ថបទថ្មី