អបអរ​សាទរ! បណ្ឌិត​ច្នៃ​ម៉ូដ ឯម រាម ត្រៀម​ទទួល​បានពាន​រង្វាន់មួយ​ពី​អន្តរជាតិ​

  • 2017-07-05 04:36:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​បណ្ឌិត​ច្នៃ​ម៉ូដ ឯម រាម បាន​បង្ហោះ​សារ​មួយ​លើ​ Facebook ផ្លូវការ​របស់​លោក​ថា លោក​ទទួល​បាន​ពាន់​រង្វាន់​ជា​លក្ខណៈ​អាស៊ាន​មួយ​។

ក្នុង​នោះ​លោក​បាន​បន្ថែម​ថា ពាន​ដែល​លោក​ទទួល​បាន ​គឺមាន​ឈ្មោះ​ថា "ASEAN Award ២០១៧ Arts and Crafts" ដែល​ត្រៀម​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១៣នាពេលខាងមុខនេះ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។

ជុំ​វិញ​រឿង​រ៉ាវ​ដែល​លោក​ចូល​ប្រកួត​ក្នុង​កម្មវិធី​អ្វី ​ឬ​ឈ្នះ​លើ​​ស្នាដៃ​ណា​មួយ​ បណ្ឌិត​ច្នៃ​ម៉ូដ​រូប​នេះ​មិន​ទាន់​បញ្ជាក់ប្រាប់​​ Sabay លំអិត​នៅឡើយ​ទេ ដោយ​ពេល​នេះ​លោក​កំពុង​ជាប់​រវល់​ថត​ស្ពត​ពាណិជ្ជកម្ម​ មិន​អាច​ឆ្លើយ​ឆ្លង​ទូរស័ព្ទ​ពី​ក្រុម​ការងារ។

សម្រាប់​ព័ត៌មាន​លំអិត​ជុំវិញ​ការ​ទទួល​ពាន​រង្វាន់​នេះ Sabay នឹងផ្សាយ​ជូន​ជា​បន្ត​បន្ទាប់៕

សារ​របស់​ ឯម រាម

អត្ថបទ៖ សុខណា

រូប​ភាព​៖ យក​ពី​ហ្វេស​ប៊ុក​ ឯម រាម