កម្មវិធីរកទីតាំងសម្ងាត់ឈ្នះលុយរាប់ពាន់ដុល្លាររបស់ Cellcard នឹងធ្វើនៅសៀមរាប
- 2017-07-06 04:00:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីរកទីតាំងសម្ងាត់ឈ្នះលុយរាប់ពាន់ដុល្លាររបស់ Cellcard នឹងធ្វើនៅសៀមរាប
ចន្លោះមិនឃើញ
Cellcard បានប្រកាសថា ព្រឹត្តិការណ៍ Super Data Race 2 នឹងធ្វើក្នុងខេត្តសៀមរាប នៅថ្ងៃទី៩ កក្កដា នេះ ដោយរំពឹងថា នឹងទទួលបានជោគជ័យជាថ្មីម្ដងទៀត ដូចព្រឹត្តិការណ៍លើកដំបូងធ្វើនៅភ្នំពេញ ដែលមានអ្នកចូលរួមជាង ៦០០នាក់។
Super Data Race ជាការប្រកួតដែលតម្រូវឲ្យអ្នកចូលរួមស្វែងរកទីតាំងអាថ៌កំបាំងជាច្រើន ដោយមានបង្ហាញតម្រុយ ដើម្បីឲ្យពួកគេដោះស្រាយ តាមរយៈកម្មវិធីទូរសព្ទបង្កើតឡើងយ៉ាងពិសេសបំផុត ហើយបេក្ខជនដែលរកឃើញទីតាំងនីមួយៗ និងបញ្ចប់បេសកកម្មទាំងអស់មុនគេ ជាអ្នកឈ្នះ។
ការប្រកួតលើកនេះ តម្រូវឲ្យអ្នកចូលរួមប្រកួតធ្វើដំណើរដោយថ្មើរជើង ជុំវិញតំបន់សៀមរាប និងបំពេញបេសកកម្ម ឬឆ្លើយសំណួរនានា ដែលបានដាក់សួរនៅលើកម្មវិធី ដោយរួមមានដូចជា ការដើររកទីកន្លែងតាមរូបភាព លេខកូដ QR ព្រមទាំងការបង្ហោះទៅលើបណ្ដាញសង្គម ឬអាចជាការថតរូប Selfie រួមជាមួយ hashtag ជាដើម។
ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណង ឲ្យមនុស្សគ្រប់វ័យទទួលបានបទពិសោធន៍ ក្នុងការប្រើប្រាស់បណ្ដាញសេវាអ៊ីនធឺណិតលឿនបំផុតរបស់ Cellcard និងដើម្បីធានាឲ្យបាននូវការផ្ដល់សេវាអ៊ីនធឺណិតក្នុងតម្លៃសមរម្យបំផុត សម្រាប់កម្ពុជាទាំងមូល។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិ Cellcard បាននិយាយថា ការប្រកួតនៅសៀមរាប ជាយុទ្ធសាស្ត្រមួយរបស់ក្រុមហ៊ុន ដើម្បីបង្ហាញវត្តមានកាន់ច្រើននៅតាមតំបន់ជនបទ និងដើម្បីឲ្យបុគ្គលិកចំណាយពេលវេលាឲ្យបានច្រើន នៅតាមបណ្ដាខេត្ត ដើម្បីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន ដែលរស់នៅកន្លែងផ្សេងក្រៅពីភ្នំពេញ។
ការប្រកួតនេះ នឹងបើកឲ្យសាធារណជននៅខេត្តសៀមរាប អាចចូលរួមដោយសេរី ដោយពួកគេត្រូវមាន Smartphone Android ឬ iOS ដោយជយលាភីលេខ ១ នឹងទទួលបានប្រាក់ ៥.០០០ដុល្លារ លេខ២ ទទួលបានម៉ូតូ Honda Zoomer-X ២០១៧ ថ្មីមួយគ្រឿង និងលេខ ៣ ទទួលបាន Smartphone Samsung Galaxy X8។
អ្នកចូលរួមប្រកួតទាំងអស់ នឹងត្រូវបានលើកទឹកចិត្តដោយកម្មវិធីជប់លៀងបញ្ចប់ការប្រកួត ដោយមានរង្វាន់ជាច្រើនសម្រាប់លួងចិត្ត និងការកម្សាន្តសប្បាយជាមួយក្រុមអ្នកចម្រៀងរ៉េប Juvie Lin និងសមាជិកក្រុមរាំ Polarix ជាមួយនឹងការផ្ដល់ទស្សនីយភាពពី Brave EDM (ចលនាក្បាច់រាំអេឡិចត្រូនិក)។
ការប្រកួតនេះ នឹងចាប់ផ្ដើមនៅ Angkor Fashion Plaza ខេត្តសៀមរាប ម៉ោង ២ រសៀលតទៅ ដោយអ្នកប្រណាំងទាំងអស់ នឹងទទួលបានកញ្ចប់ពិសេស សម្រាប់ការប្រកួត ដែលមានដូចជា អាវយឺត #LightUpKH មួក កាបូប កងដៃ និងស្ទីកគ័រ ហើយដើម្បីចុះឈ្មោះចូលរួមប្រកួតអ្នកគ្រាន់តែទាញយកកម្មវិធី Super Data Race លើ Playstore ឬ App Store រួចចុះឈ្មោះតាមការណែនាំ៕