បណ្ឌិត​ច្នៃ​ម៉ូដ ដាក់​ការ​សង្ឃឹម​១០០%​ ពី​ការ​តាំង​ពិព័រណ៍​នៅ​ថៃ

  • 2017-07-11 11:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​មួយ​ថ្ងៃ​នេះ​ទៀត​ទេ​ពិធី​តាំង​ពិព័រណ៍​​នៅ​ក្នុង​ប្រទេស​ថៃ​នឹង​ចាប់​ផ្ដើម​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី ១២ ស្អែក​នេះ​។​ អ្នក​ច្នៃ​ម៉ូដ ព្រម​ទាំង​ជា​វិចិត្រករ​ដ៏​ចំណាន​​ បណ្ឌិត ឯម រាម ដែល​នឹង​តំណាង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ជំនឿ​ចិត្ត​សម្រាប់​ការ​ប្រកួត​ប្រជែង​ស្នាដៃ​នេះ។

ដើម​ទុន​ដែល​នាំ​ឱ្យ​ តារា​បង្ហាញ​ម៉ូដ​រូប​នេះ​មាន​ទំនុក​ចិត្ត​ដល់​ថ្នាក់​នេះ​ គឺ​ដោយ​សារ​តែ​លោក​ធ្លាប់​មាន​បទ​ពិសោធន៍​ច្រើន​កន្លង​មក​ហើយ ដោយ​លោក​ធ្លាប់​បាន​ចូល​រួម​ពិធី​តាំង​ពិព័រណ៍​ធំៗ​ខ្នាត​អន្តរជាតិ​ជាច្រើន​រួច​មក​ហើយ​។

“ធម្មតា​យើង​ហ៊ាន​ឱ្យ​តម្លៃ​អ្វី​ដែល​យើង​ធ្វើ អីចឹង​យើង​រំពឹង​ថា​នឹង​បាន​ ១០០% ​យើង​បាន​ទៅ​ចូល​រួម​ការ​តាំង​ពិព័រណ៍​ជា​ច្រើន​។ ម្យ៉ាង​វិញ​ទៀត​ដោយ​បង​​​​ធ្លាប់​យក​ស្នាដៃ​ទាំង​នោះ​ទៅ​តាំង​ពិព័រណ៍​នៅ​ក្នុង​សារមន្ទីរ​ឈ្មោះ​ថា​​​(សារមន្ទីរ​ធម្មជាតិ)ប្រទេស​បារាំង និង​ប្រទេស​អ៊ីតាលី​ ក្នុង​ការ​តាំង​ពិព័រណ៍​ពិភព​លោក​ ឆ្នាំ​២០១៥ ហើយ​មាន​ការ​​ចាប់​អារម្មណ៍​ច្រើន​រួច​ហើយ"៕ ​

អត្ថបទ៖ ទារិកា