នីតា វរវង្ស គ្រប់យ៉ាងបានត្រឹមតែសោកស្ដាយ
- 2017-07-13 02:36:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នីតា វរវង្ស គ្រប់យ៉ាងបានត្រឹមតែសោកស្ដាយ
ចន្លោះមិនឃើញ
ដោយសារតែជាប់រវល់ថតរឿងឲ្យប៉ុស្តិ៍លេខ៥ និងផលិតកម្មមួយផ្សេងទៀតបានធ្វើឲ្យ នីតា វរវង្ស ជ្រុះបាត់២រឿង និងថត MV ជាច្រើនបទ។
នីតា វរវង្ស បានឲ្យដឹងថា នាងពិតជាសោកស្ដាយខ្លាំងណាស់ ចំពោះបណ្ដាផលិតកម្មមួយចំនួន បានទាក់ឲ្យថតខ្សែភាពយន្តភាគ-ខ្នាតធំ និង MV បទចម្រៀង តែមិនមានពេលវេលាគ្រប់គ្រាន់ទទួលថត ព្រោះជាប់រវល់ថតរឿងភាគថ្មីឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ ជាង៣ខែទើបចប់ទៅតាមកុងត្រា។
“៣រឿងហើយដែលខ្ញុំលុបចោលមិនទទួលថត ព្រោះខ្ញុំបានកុងត្រាឲ្យប៉ុស្តិ៍លេខ៥ បីខែកន្លះ និងថតឲ្យផលិតកម្មផ្សេងទៀតបាន១រឿងដែរ ក្រៅពីថតរឿងប្អូនក៏បានលុបចោលគម្រោងថត MV ចោលដែរបង ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ខ្លួន១មិនអាចបែងចែកទៅថតច្រើនរឿងបានទេ"។ តួអង្គកាចឆ្នាសឆ្នើមក្នុងរឿង "ហង្សបាក់ស្លាប"ថ្លែង។
គួរបញ្ជាក់ថារឿងដែល នីតា វរវង្ស ធ្លាប់សម្ដែងកន្លងមកមានដូចជារឿង "ភ្លើងស្នេហ៍ភ្លើងឫស្យា" “ហង្សបាក់ស្លាប" “នាងនាថបាត់ដំបង" “ស្នេហាចាំជាតិ" និងរឿងចុងក្រោយដែលនាងថតឲ្យប៉ុស្តិ៍លេខ៥ "នេះឬជីវិត"៕
ចុចអាន៖ជុំវិញតារាជាតិ
ចុចអាន៖ជុំវិញ នីតា វរវង្ស
ចុចអាន៖តារាថៃ ១០រូបនេះ មានសាច់ដុំទ្រូងស្អាតជាងគេបំផុតប្រចាំប្រទេស