គន្លឹះ​ ​១១​ ​យ៉ាង​ ​អ្នក​ផ្ដើម​ជំនាញ​ថត​រូប​គួរ​តែ​ដឹង

  • 2017-07-13 07:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នឹង​ក្លាយ​ជា​អ្នក​ជំនាញ​ថត​រូប​ ​គឺ​ត្រូវ​តែ​ឆ្លង​កាត់​បទពិសោធន៍​ ​និង​ការ​អនុវត្ត​បច្ចេកទេស​ជា​ច្រើន​ ​ខណៈ​ការ​ប្រើប្រាស់​កាមេរ៉ា​ ​អ្នក​ជំនាញ​ខ្លះ​លើក​ថា​ ​គឺ​ជា​រឿង​បន្ទាប់​បន្សំ​ ​ហើយ​ពួក​គេ​ក៏​ណែនាំ​នូវ​គន្លឹះ​ខ្លី​ដែល​អ្នក​ផ្ដើម​ជំនាញ​ថត​រូប​គួរ​តែ​ដឹង។

១)​ ​កុំ​ហក់​លោត​ជា​មួយ​កាមេរ៉ា​ថ្លៃៗ​ពេក

អ្នក​អាច​ថត​រូប​ស្អាត​ជា​មួយ​កាមេរ៉ា​ធូរ​ថ្លៃ​ក៏​បាន​ ​ឲ្យ​តែ​មាន​បច្ចេកទេស​ ​និង​អនុវត្ត​តាម​ក្បួន​ថត​រូប​ដែល​មាន​ដូច​ជា​ ​Rule of Third, Leading Line, Frame​ ​ជា​ដើម។ ចាប់​ផ្ដើម​ជា​មួយ​កាមេរ៉ា​តម្លៃ​ធូរ​ថ្លៃ​ ​ហើយ​ថត​កាន់​តែ​ច្រើន​ ​អ្នក​នឹង​ដឹង​ថា​កាមេរ៉ា​ប្រភេទ​ណា​ដែល​អ្នក​ត្រូវ​ការ​ ​រួច​ចាំ​ទិញ​យក​កាមេរ៉ា​ថ្លៃ​ៗ​តាម​ក្រោយ។

២)​ ​ប្រើប្រាស់​ ​Tripod

ជ្រើសរើស​ ​Tripod​ ​(ជើង​ទម្រ​កាមេរ៉ា)​ ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ ​ហើយ​សក្ដិសម​ល្មម​សម្រាប់​ទ្រ​កាមេរ៉ា​របស់​អ្នក។ Tripod​ ​គឺ​ជា​ឧបករណ៍​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​ថត​រូប​ ​ព្រោះ​វា​ជួយ​បាន​ច្រើន​ដើម្បី​រក្សា​លំនឹង​រូបថត​ ​ជា​ពិសេស​កន្លែង​ងងឹត​ ​ឬ​ងាយ​ផលិត​រូបថត​បែប​ច្នៃ​ប្រឌិត។

៣)​ ​ដាក់​កាមេរ៉ា​តាម​ខ្លួន​គ្រប់​ពេល

ប្រសិន​បើ​អ្នក​ជួប​ទិដ្ឋភាព​ល្អ​ ​និង​ស្រស់​ស្អាត​កំឡុង​ពេល​អ្នក​ធ្វើ​ដំណើរ​ ​ឬ​អង្គុយ​លេង​នៅ​សួន​ច្បារ​ ​អ្នក​អាច​នឹង​ខក​ខាន​នូវ​រូបភាព​ដ៏​ល្អ​បែប​នេះ​ពេល​អ្នក​មិន​មាន​កាមេរ៉ា​ជាប់​ខ្លួន​ដើម្បី​ថត​ ​ហើយ​ងាយ​ឲ្យ​អ្នក​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​កាមេរ៉ា​ ​និង​រៀន​ថត​បាន​ច្រើន។

៤)​ ​កត់​ត្រា​នូវ​អ្វី​ដែល​ត្រូវ​ថត

ពេល​ខ្លះ​អ្នក​មិន​អាច​យក​កាមេរ៉ា​តាម​ខ្លួន​បាន​ ​ដូច​នេះ​អ្នក​អាច​កត់​ចំណាំ​ពី​ទីកន្លែង​ ​និង​ពេល​វេលា​ទីនោះ​ដើម្បី​អាច​មក​ថត​ពេល​ក្រោយ។

៥)​ ​កុំ​មើល​រំលង​ ​Subjects

Subjects​ ​ខ្លះ​អ្នក​មើល​ទៅ​មិន​ទាក់ទាញ​នោះ​ទេ​ ​ព្រោះ​វា​អាច​ជា​អ្វី​ដែល​អ្នក​ ​និង​អ្នក​គ្រប់គ្នា​តែង​តែ​ឃើញ​ ​ដូច​នេះ​ចូរ​ស្វែងរក​ ​Subject​ ​ដែល​ជា​ទិដ្ឋភាព​ស្អាត​ៗ​ប្លែក​ៗ​ដែល​មិន​ងាយ​បាន​ឃើញ។

៦)​ ​បន្ត​ការ​ស្វែងយល់

ត្រូវ​បន្ត​ការ​ស្រាវជ្រាវ​លើ​វិស័យ​ថត​រូប​ជានិច្ច​ ​ទោះ​ជា​អ្នក​មាន​បទពិសោធន៍​ខ្លះ​ទាក់ទង​នឹង​ផ្នែក​នេះ។

៧)​ ​រៀន​តាម​ ​Online

ភាព​សម្បូរ​បែប​ ​និង​ជឿនលឿន​នៃ​បណ្ដាញ​អ៊ីនធឺណិត​ ​អ្នក​អាច​ស្វែងរក​មេរៀន​ថត​រូប​ពី​អ្នក​ជំនាញ​តាម​បណ្ដាញ​សង្គម​វីដេអូ​ ​YouTube​ ​ឬ​គេហទំព័រ​នានា។

៨)​ ​សាក​ល្បង​លើ​ ​Setting​ ​និង​មុខងារ​នានា​លើ​កាមេរ៉ា

អាច​រៀន​ប្រើ​ឲ្យ​បាន​ច្រើន​លើ​ ​Setting​ ​និង​មុខងារ​នានា​របស់​កាមេរ៉ា​ ​ដូច​ជា​ការ​កំណត់​កម្រិត​ពន្លឺ​ ​ការ​ចាប់​រូបភាព​ជា​ដើម។

៩)​ ​រៀន​ពី​រូបមន្ត មាន​បច្ចេកទេស​ច្រើន​ក្នុង​ការ​ថត​រូប​ផ្សេងៗ អ្នក​គួរ​សិក្សា និង​សាកល្បង​អោយ​បាន​ច្រើន​ដូច​ជា​ ​Rule of Third​ ​ដែល​ថត​ដាក់​ ​Subject​ ​នៅ​ ​១/៣​ ​ឬ​ ​Framing​ ​ដែល​ជា​ច្បាប់​ថត​រូប​មាន​ស៊ុម​ព័ទ្ធ​ជុំវិញ​ ​Subject។

១០)​ ​ឧស្សាហ៍​ថត​តិច

មិន​គួរ​ថត​ច្រើន​ពេក​ ​ព្រោះ​ពិបាក​ក្នុង​ការ​ជ្រើសរើស​រូប​បន្ទាប់​ពី​ថត​ ​ហើយ​មិន​គួរ​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ការ​ថត​ ​Subject​ ​តែ​មួយ​ ​គឺ​គួរ​ចំណាយ​ពេល​ច្រើន​លើ​បច្ចេកទេស​ថត​រូប​ផ្សេងៗ។

១១)​ ​កុំ​ខ្លាច​សាក​ល្បង​

​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ ​និង​សមត្ថភាព​របស់​កាមេរ៉ា​ ​រួម​ទាំង​បច្ចេកទេស​ ​និង​ការ​ស្រាវជ្រាវ​ថ្មី​ៗ​របស់​អ្នក​ប្រើប្រាស់៕

ប្រភព៖ Digital Photography School   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី