រវល់មើល All Stars តែកុំភ្លេច U15 កម្ពុជា ប៉ះ U15 ប្រ៊ុយណេល្ងាចនេះ
- 2017-07-16 04:48:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រវល់មើល All Stars តែកុំភ្លេច U15 កម្ពុជា ប៉ះ U15 ប្រ៊ុយណេល្ងាចនេះ
ចន្លោះមិនឃើញ
ល្ងាចនេះក្រុមបាល់ទាត់ U15 កម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់ U15 ប្រ៊ុយណេវេលាម៉ោង ៦:៣០ នៅទឹកដី Chonburi ប្រទេសថៃដែលជាការប្រកួតសន្សំពិន្ទុលើកទី៤ ក្នុងពូល B នៃពានរង្វាន់ 2017 AFF U-15 Championship។
ក្រុមបាល់ទាត់ U15 កម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងចំណោម ៣ប្រកួតកន្លងមក ទោះភ្លាត់ចាញ់ U15 វៀតណាម២-១ ប៉ុន្តែ២ប្រកួតចុងក្រោយ U15 កម្ពុជាបានបំបាក់ក្រុម U15 ហ្វីលីពីន ៤-០ និងយកឈ្នះ U15 ទីម័រខាងកើត ១-០។
ដោយឡែកងាកទៅមើល U15 ប្រ៊ុយណេវិញទើបរកបាន ១ពិន្ទុប៉ុណ្ណោះក្នុងចំណោម ៣ប្រកួតកន្លងមកគឺចាញ់២ និងស្មើ១។ ក្រុមនេះបើមើលទៅលើទម្រង់លេងមានកម្រិតប្រហាក់ប្រហែល U15 ទីម័រខាងកើតដែរ។
បើគិតទៅលើពិន្ទុ U15 កម្ពុជា ត្រូវការ ៣ពិន្ទុល្ងាចនេះជាចាំបាច់ ដើម្បីបន្តក្ដីសង្ឃឹមបានឡើងទៅវគ្គ ៤ក្រុមចុងក្រោយ។ ជំនួបចុងក្រោយរបស់កម្ពុជា នឹងត្រូវតទល់ជាមួយក្រុមខ្លាំង U15 ម៉ាឡេស៊ីនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០នាទី៕