រំលឹក​ទូរសព្ទ​ថ្លៃ​ផុត​លេខ​ទាំង ៥ របស់​ Vertu ខ្លះ​តម្លៃ​ស្មើ​ផ្ទះ​

  • 2017-07-17 02:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​​ពិភពលោក​មាន​​ការ​​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្រោយ​មាន​ការ​ប្រកាស​ថា​ Vertu ក្រុមហ៊ុន​ផលិត​ទូរសព្ទ​តម្លៃ​ថ្លៃៗ​បាន​បិទ​ទ្វារ​ព្រោះ​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក។ ខាង​ក្រោម​នេះ​ជា​ការ​រំលឹក​ពី​ទូរសព្ទ​កំពូល​ថ្លៃ​ទាំង ៥ ម៉ូដែល​ដែល​ Vertu បាន​ផលិត​កន្លង​មក៖

១. Vertu Signature Cobra

​មុន​បិទ​ទ្វារ​ពីរ​ខែ​ Vertu បាន​បង្ហាញ​ចេញ​ទូរសព្ទ Signature Cobra មាន​តម្លៃ​ប្រមាណ​ ​៣៦០ ០០០ ​ដុល្លារ​ ​​ដោយ​មាន​ផលិត​តែ​ ​៨​ ​គ្រឿង​ប៉ុណ្ណោះ។ តួ​ខ្លួន​រំលេច​ជា​មួយ​រាង​សត្វ​ពស់​ដ៏​ទាក់​ទាញ​ស្រោប​ដោយ​ត្បូងទទឹម​ក្រហម​ឆ្អិនឆ្អៅ​ ​៤៣៩​ ​គ្រាប់​ ​និង​ត្បូង​មរកត​ស​ភ្លឺ​ចិញ្ចាច​ ​២​ ​គ្រាប់។

២. Vertu Signature Diamonds

Signature Diamonds បាន​ប្រកាស​ចេញ​កាល​ពី​ឆ្នាំ ២០០៥ ធ្វើ​ឡើង​ពី​លោហៈ​មិន​ចេះ​ច្រេះ លាយ​ជា​មួយ​នឹង​សារធាតុ​ប្លាទីន, មាស និង ពេជ្រ។ ហេតុ​នេះ​ទើប​មាន​តម្លៃ​ថ្លៃ​ដោយ​មួយ​គ្រឿង​ថ្លៃ ២០០ ០០០ ដុល្លារ។

៣. Vertu Signature S Yellow Gold Diamond Bag Keys

ដាក់​លក់​ក្នុង​តម្លៃ​ ៨៨ ០០០ ដុល្លារ​ដោយ​មាន​ក្ដារ​ចុច​ធ្វើ​ពី​ត្បូង​មាន​តម្លៃ មាន​ដាំ​ដោយ​គ្រាប់​ពេជ្រ​ជា​ច្រើន​គ្រាប់ និង ស្រោប​ដោយ​មាស​ស្ទើរ​សុទ្ធ​ទៀត​ផង។ ផ្ទៃ​អេក្រង់​ធ្វើ​ឡើង​ពី​សារធាតុ​ត្បូង​កណ្ដៀង​អាច​ធន់​នឹង​ភាព​ឆ្កូត​បាន។

៤. Vertu Signature S White Gold Full Pave Baguette Diamonds

មាន​លក្ខណៈ​ពិសេស​ដូច​ជា​ទូរសព្ទ​ខាង​លើ​ដែរ គ្រាន់​តែ​ប្រើ​សារធាតុ​មាស​ពណ៌​ស​ជំនួស​ឲ្យ​មាស​ពណ៌​ក្រហម​ ដោយ​ដាក់​លក់​តម្លៃ​ ៨០ ០០០ ដុល្លារ។

៥. Vertu Signature S Yellow Gold Full Pavé Diamonds

​មាន​តម្លៃ​ ៦០ ០០០ ដុល្លារ​ព្រោះ​មាន​ប្រើ​ប្រាស់​សារធាតុ​ស្បែក​​ខ្លះៗ លាយ​នឹង​មាស​ពណ៌​ក្រហម និង ខ្នង​ខាង​ក្រោយ​ប្រើ​សារធាតុ​សេរ៉ាមិច​​ពណ៌​ខ្មៅ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង