ហេតុ​អ្វី​​ជម្រើស​ជាតិ​ថៃ​ជា​ច្រើន​មិន​បាន​​ចូលរួម​ជាមួយ Muangthong ល្ងាច​មិញ?

  • 2017-07-17 03:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Muangthong United  បាន​យក​ឈ្នះ Cambodia All Stars យ៉ាង​ស្រួល​ ៤-០​កាល​ពី​យប់​មិញ​នា​ពហុ​កីឡដ្ឋាន​​ជាតិ​​ ទោះ​មិន​មាន​វត្តមាន​កីឡាករ​ថ្មី​ខ្លាំង​ៗ​ដែល​ជា​ជម្រើស​ជាតិ​ថៃ​ចូល​រួម​ក៏​ដោយ។

មូលហេតុ​ធំ​នៃ​ការ​មិន​​​បាន​មក​របស់​កីឡាករ​​​ថៃ​នៃ​ក្រុម Muangthong ដូចជា Teerasil Dangda, Theerathon Bunmathan, Kawin Thamsatchanan ព្រោះ​ពួក​គេ​ជាប់​ភារកិច្ច​​លេង​ពាន King's Cup  ឲ្យ​​ជម្រើស​ជាតិ​ថៃ។

ស្រប​ពេល​ដែល Muangthong United  យក​ឈ្នះ​ Cambodia All Stars ជម្រើស​ជាតិ​ថៃ​​ក៏​បាន​​ឈ្នះ​ក្រុម បេឡារូស ​ដូច​គ្នា​កាល​ពី​យប់​មិញ​ ក្លាយ​ជា​ម្ចាស់​ពាន King's Cup ជា​លើក​ទី​១៥។ បញ្ចប់​ម៉ោង​ធម្មតា​ទាំង​ខាង​ថៃ​និងបេឡារូស ​សុទ្ធ​តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ដូចគ្នា ដូច្នេះ​ត្រូវ​កាត់​សេចក្ដី​ដោយ​បាល់​ប៉េណាល់ទី។ ចុងក្រោយ ថៃ​​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៥-៤៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី