U15 ​កម្ពុជា​ហាល​អាវ​ត្រឹម​នេះ ​ពាន​រង្វាន់ ​AFF Championship 2017

  • 2017-07-18 13:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៥​ឆ្នាំ​របស់​កម្ពុជា ​បាន​បញ្ចប់​ភារកិច្ច​ត្រឹម​វគ្គ​ក្នុង​ពូល​នេះ​ហើយ ​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ U15 ​របស់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ២-៤ ​មុន​នេះ​បន្តិច ​ក្នុង​ពាន​រង្វាន់​ 2017 AFF U-15 Championship។

បើក​ឆាក​ដំបូង​នៃ​ពាន​រង្វាន់​ 2017 AFF U-15 Championship ​កម្ពុជា​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ដោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម​ក្នុង​លទ្ធផល ២-១។ យ៉ាងណាមិញ ​២​ប្រកួត​បន្ទាប់​របស់​ពួកគេ​ហាក់​ធ្វើ​បាន​ល្អ​វិញ ​ដោយ​ឈ្នះ​ទាំង​ពីរ​ប្រកួត ​មាន​៦​ពិន្ទុ។ ក្រោយ​មក​ទៀត ​ប្រកួត​ទី​៤ ​បែរ​ជា​ភ្លាត់​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្សោយ​ប្រ៊ុយណេ ​២-០ ​ទៅ​វិញ ​ដែល​ធ្វើ​ឱ្យ​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ត្រូវ​ចាំ​អ៊ុត​ជាមួយ​ការ​ប៉ះ​ក្រុម​ U15 ​ម៉ាឡេស៊ី។

ជា​ចុង​ក្រោយ​នេះ ​ការ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ម៉ាឡេស៊ី ​គឺ​ក្រុម U15 ​កម្ពុជា​ព្យាយាម​វាយ​សម្រុក​ខ្លាំង​មែនទែន ​ដើម្បី​ស្វែង​រក​ជ័យជម្នះ ​បាន​ឡើង​ទៅ​វគ្គ​បន្ដ។ តែ​គួរ​ឱ្យ​សោកស្ដាយ ​ការ​សម្រុក​នោះ​មិន​ទទួល​បាន​ផល​ល្អ​នោះ​ទេ ដោយ​បែរ​ជា​ត្រូវ​គេ​នាំ​មុខ​ក្នុង​លទ្ធផល ២-០ ​ទៅ​វិញ​ក្នុង​តង់​ទី​១។ ដោយ​ឡែក​ចូល​ដល់​តង់​ទី​២​វិញ ក្រុមកម្ពុជាតាម​បាន​២​គ្រាប់​វិញ​ទៅហើយ តែម៉ាឡេស៊ីអាចថែម​បាន​២គ្រាប់​វិញ​ទៀត ធ្វើឱ្យលទ្ធផលបញ្ចប់ទៅដោយកម្ពុជា ចាញ់ ២-៤ មិនអាចឡើងវគ្គបន្ដបាន។

ដូច្នេះ​នេះ​មាន​ន័យ​ថា​ក្រុម​កម្ពុជា​ត្រូវ​ត្រលប់​មក​ផ្ទះ​វិញ ខណៈ​ដែល​ក្នុង​ពូល​ជាមួយ​គ្នា​នេះ​ម៉ាឡេស៊ី​ត្រូវ​ដឹក​នាំ​ក្រុម​វៀតណាម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​តតាំង​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ ​និង​អូស្ត្រាលី៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី