ធានាថាប្លែក​​ក្រុង​ពាលី​រឿង ​"រថយន្ត​ទៅ​សៀម​រាប" តួ​ក្នុង​រឿងតម្រូវឲ្យ​ស្លៀក...

  • 2017-07-19 05:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ផលិតកម្ម​ចក្រវាឡ​ពេជ្រ​ភាពយន្ត​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​​ភាព​យន្ត​ខ្នាត​ធំ​​រឿង​ "រថយន្ត​ទៅ​សៀម​រាប​" ។ ក្នុង​ពិធី​ក្រុង​ពាលី​នេះ​ដែរ​តួ​អង្គ​ដែល​ចូល​រួម​​តម្រូវ​ឲ្យ​ស្លៀក​ពាក់​ស​ទាំង​អស់​។​

ស៊ឹម សុរ៉ាមភូមិ ​ជា​អ្នក​និពន្ធ​ និង​ជា​អ្នក​ដឹក​នាំ​សម្ដែង​ក្នុង​រឿង​នេះ​បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​តម្រូវ​ឲ្យ​តួ​អង្គ​សម្ដែង​ក្នុង​រឿង​ "រថយន្ត​ទៅ​សៀម​រាប​" ស្លៀក​ពាក់​ស​ព្រោះ​ចង់​ឲ្យ​ប្លែក​ភ្នែក​​មិន​ចង់​ធ្វើ​អ្វី​ដដែល​ៗ​ ម្យ៉ាង​វិញ​ទៀត​វា​ស្រប​ពេល​ជាមួយ​​បុណ្យ​ចូល​ព្រះ​វស្សា​ប្រពៃណី​ជាតិ​ខ្មែរ​ផង​មិន​មែន​កាន់​ទុក្ខ​អ្វី​មួយ​ឡើយ​។

“សម្រាប់​ការ​ស្លៀក​ពាក់​​ស​នេះ​ ខ្ញុំ​ចង់​ឲ្យ​ប្លែក ​ណាមួយ​យើង​កំពុង​ផលិត​រឿង​ ស្រប​ពេល​បុណ្យ​​ចូល​ព្រះ​វស្សា​ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​ ពេល​ថត​រឿង​យើង​អត់​ឲ្យ​គាត់​ស្លៀក​បែប​ហ្នឹង​ទេ ឲ្យ​ស្លៀក​តែ​មួយ​ថ្ងៃ​មក​ក្រុង​ពាលី​រឿង​តែប៉ុណ្ណោះ​"។ ស៊ឹម សុរ៉ាមភូមិ ថ្លែង​។

ដោយ​ឡែក​លោក ហាក់ ធៀមុនី ដែល​ជា​ផលិតករនៅ​ផលិត​កម្ម​ចក្រវាឡ​ពេជ្រ​ភាព​យន្ត​ បាន​បន្ថែម​ថា​ នេះ​ជា​រឿង​​លើក​ទី​១​ ដែល​ផលិតកម្ម​ចក្រ​វាឡ​ពេជ្រ​ភាពយន្ត​ បាន​សហការ​គ្នា​ជាមួយ​ ស៊ឹម សុរ៉ាមភូមិ ថត​រឿង​ "រថយន្ត​ទៅ​សៀម​រាប" ​ជា​ប្រភេទ​រឿង​ដែល​បែប​កំប្លែង​​សើច​ របស់​តួអង្គ​ក្នុង​រឿង​ ដែល​ធ្វើ​ដំណើរ​ពី​បេនឡាន​ផ្សារ​ថ្មី​ទៅ​ដល់​ខេត្ត​សៀម​រាប​។

“រឿង​នេះ​ជា​រឿង​បែប​កំប្លែង​សើច​ ដែល​បាន​សម្រិត​សម្រាំង​​ឡើង​ពី​អ្នក​គ្រូ តាន់ សុវណ្ណឌី និង​ លោក ស៊ឺម សុរ៉ាមភូមិ ​ដែល​ជា​អ្នក​និពន្ធ និង​មាន​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញ​ទំហឹង​ពី​អ្នកស្រី​ ថុង ស៊ីទៀង ម្ចាស់​ផលិត​កម្ម​ចក្រវាឡ​ពេជ្រ​ភាពយន្ត​តែម្ដង​"។ នេះ​បើ​តាម​ប្រសាសន៍​ លោក ហាក់ ធៀមុនី​។

រឿង​ "រថយន្ត​ទៅ​សៀមរាប" ​នេះ​នេះ​ នឹង​ចេញ​ថត​នៅ​ថ្ងៃ​ទី​២០ ​ស្អែក​នេះ​​ ចូល​រួម​សម្ដែង​ដោយ​កញ្ញា ញឺម ចាន់ថន អ៊ុន អាលីហ្សា ស៊ឹម សុរ៉ាមភូមិ ហាក់ ធៀមុនី ម៉ុង ប៊ុនណូរ៉ា ម៉ា នីតា និង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត​៕ ​

អត្ថបទ៖ ឆុង ស៊ីណាន