ធ្លាប់​ចាំ​ដល់​យូរ​ខែ​មែន​ទេ ធានា​រ៉ាប់​រង​នេះទូទាត់​សំណង​មិន​ឲ្យ​លើស​ពី​ ៤៨​ម៉ោង​(វីដេអូ)

  • 2017-07-20 04:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេជ្ជបណ្ឌិត ក្រុម​គ្រូពេទ្យ​មក​ពី​បណ្ដា​ស្ថាប័ន​រដ្ឋនិង​ឯកជន​ប្រមាណ​ជាង​ ២០០នាក់​ បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ ក្នុង​ឱកាស​សិក្ខាសាលា​​ស្តី​អំពី​សេវាកម្ម​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ចរាចរណ៍​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់​រង អេច.អាយ ម៉ាយក្រូ អិនសួរេន (H.I Micro Insurance PLC) ដែល​ជា​ការ​​វិនិយោគ​រួម​គ្នា​រវាង​កម្ពុជា ថៃ និង​អូស្ត្រាលី នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​កាល​ពី​ម្សិលមិញ។

នេះ​ជា​សិក្ខា​សាលា​លើក​ដំបូង​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​បាន​ជួប​ជុំ​ជាមួយ​បណ្តា​គ្រូ​ពេទ្យ​ ក្នុង​ការ​ពង្រឹង​​បន្ថែម​ពី​ការ​ប្រើ​ប្រាស់​សេវាកម្ម​ធានា​រ៉ាប់រង​​ថ្មី RVI របស់​ក្រុម​ហ៊ុន​ ​ធានា​រ៉ាប់​រង អេច.អាយ ម៉ាយក្រូ អិនសួរេន (H.I Micro Insurance PLC) ក្នុង​នោះ​លោក សារិន រ៉ាត់​ណាត់​ដា​ណៃ បាន​ឲ្យ​ដឹង​ថា​នឹង​មាន​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​គ្រូពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក សារិន រ៉ាត់​ណាត់​ដា​ណៃ នាយក​ក្រុមហ៊ុន អេច.អាយ ម៉ាយក្រូ អិនសួរេន មាន​ប្រសាសន៍​ថា រាល់​ការ​ទូទាត់​សំណង​ចំពោះ​ជន​រងគ្រោះ​ដែល​បាន​ប្រើ​ប្រាស់​សេវា​កម្ម​របស់​លោក​ មិន​ឲ្យ​ធ្វើការ​ចាំ​យូរ​ឡើយ​ យ៉ាង​យូរ​មិន​លើស​ពី​ ២ថ្ងៃ។

ការ​អះ​អាង​បែប​​នេះ ដោយ​សារ​កន្លង​មក​លោក​ធ្លាប់​បាន​ឃើញ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​តែង​រអ៊ូ​ពី​បញ្ហា​នៃ​ការ​យឺត​យ៉ាវ​លើ​សំណង​របស់​ក្រុម​ហ៊ុន​មួយ​ចំនួន​ ​ដូច្នេះ​អ្នក​ប្រើ​ប្រាស់​គួរ​តែ​ឈប់​បារម្ភ​លើ​បញ្ហា​នេះ ដោយសារ​ RVI បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ប្រើ​ប្រាស់ ឬ​ជន​រងគ្រោះ​កាន់​តែ​​មាន​ភាព​ងាយ​ស្រួល និង​ទំនុក​ចិត្ត​លើ​ការ​ធ្វើដំណើរ​តាម​ដង​ផ្លូវ។

ជុំ​វិញ​សិក្ខា​សាលា​កាល​ពី​ព្រឹក​ម្សិលមិញលោក​គ្រូ​ពេទ្យ​មក​ពី​មណ្ឌល​សុខភាព​​តា​ខ្មៅ​ រ៉ឹង ប៊ុនថន បាន​ឲ្យ​ដឹង​ថា​លោក​មាន​ការ​ពេញ​ចិត្ត​ចំពោះ​សេវា​កម្ម​នេះ ក្រោយ​ពី​បាន​ស្ដាប់​ការ​​ផ្សព្វ​ផ្សាយ​ពី​ការ​ប្រើ​ប្រាស់​ ក៏​ដូចជា​អត្ថប្រយោជន៍​ជា​ច្រើន​របស់ RVI។ លោក​បន្ត​ទៀត​ថា​ សព្វ​ថ្ងៃ​ខាង​មន្ទីរពេទ្យ​កំពុង​តែ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ដែល​បាន​កើត​ឡើងផ្សេងៗ។ វា​នឹង​កាន់​តែ​ប្រសើរ​បើ​ RVI បាន​សហការ​ជាមួយ​ខាង​មន្ទីរពេទ្យ​ទៀត​នោះ។

យ៉ាង​ណា​មិញ​ជួប​ជាមួយ​លោក ហុង សារឿន​ មក​ពី​ខាង​មជ្ឈមណ្ឌល​សុខភាព​ព្រែកហូរ​វិញ​ លោក​ក៏​អះអាង​ស្រដៀងនឹង​លោក រ៉ឹង ប៊ុនថន​ ដែរ​ អ្វី​ទាំង​អស់​ដែល​តំណាង​ខាង​ក្រុមហ៊ុន​បាន​លើក​ឡើង​ក្នុង​កម្មវិធី​សិក្ខា​សិលា​នេះ​សុទ្ធ​តែ​បាន​ចូលរួម​ចំណែក​សំខាន់​ ក្នុង​ការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​មូល ហើយលោក​នឹង​ពិចារណា​លើ​សេវាកម្ម​ធានា​រ៉ាប់រង​ថ្មី​នេះ៕​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី