អ្នកប្រើធានារ៉ាប់រងត្អូញរឿងតម្លៃថ្លៃ ហើយទូទាត់សងវិញ យឺតដល់កំពូល
- 2017-07-20 03:22:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើធានារ៉ាប់រងត្អូញរឿងតម្លៃថ្លៃ ហើយទូទាត់សងវិញ យឺតដល់កំពូល
ចន្លោះមិនឃើញ
វិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់សេវាធានារ៉ាប់រង ដែលធ្វើឲ្យពួកគេមិនបាច់ព្រួយបារម្ភក្នុងគ្រាមានករណីហានិភ័យផ្សេងៗកើតឡើងជាយថាហេតុចំពោះពួកគេ។
ក្រឡេកមកមើលបញ្ហាដែលអ្នកប្រើប្រាស់សេវាធានារ៉ាប់រងឧស្សាហ៍ជួបនោះ គឺការយឺតយ៉ាវជាមួយនឹងការសងសំណងត្រឡប់មកវិញ ជាពិសេសលើករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់កាន់តែបាត់បង់ទំនុកចិត្ត។
សន ផល្លីកា តារាស្រីនៅផលិតកម្មហង្សមាស ថ្លែងមកកាន់ Sabay តាមរយៈសារអេឡិចត្រូនិកថា នាងទើបតែដូរឡាន ដូច្នេះមិនទាន់បានគិតគូររឿង សេវាធានារ៉ាប់រងលើឡានឡើយ ម្យ៉ាងនៅមិនទាន់មានទំនុកចិត្តលើសេវាកម្មមួយនេះ។
“និយាយទៅខ្ញុំទើបតែដូរឡានបង ចឹងអត់ទាន់បានទិញធានារ៉ាប់រងមកដាក់ឡានទេ តែមិនយូរទេ ខ្ញុំនឹងទិញដាក់ ធម្មតាជាតារាចឹងមានកម្មវិធីចុះខេត្តញឹកញាប់ ចឹងខ្លាចមានប៉ះពាល់អី បើមានសេវាធានារ៉ាប់រងក៏ល្អម្យ៉ាងដែរ តែខ្ញុំនៅមានការពិបាក ព្រោះឮគេនិយាយតគ្នាមកថា ធានារ៉ាប់រងយឺតយ៉ាវលើថ្លៃសងយើងពេកបង"។
ជួនកាលសេវាកម្មធានារ៉ាប់រងមួយចំនួន មិនសូវអើពើនឹងបញ្ហាដែលអតិថិជនបានស្នើសុំ ឬជួបប្រទះភ្លាមៗនោះទេ។ យូរថ្ងៃខែ ទើបចេញថ្លៃសំណង ហើយចំនួនលុយដែលទូទាត់សង ភាគច្រើនមិនបានត្រឹមត្រូវនឹងទំហំទឹកប្រាក់ ចឹងអតិថិជនមួយចំនួនខ្ជិលខ្វល់រឿងសេវាហ្នឹងតែម្ដង។ បងស្រី ម៉ុច អ្នករស់នៅបុរីប៉េងហួតបឹងស្នោរ បានឲ្យដឹងថា ក្រុមហ៊ុនដែលបងស្រីធ្វើការប្រើធានារ៉ាប់រងលើរថយន្ត តែហាក់ដូចមិនមានប្រសិទ្ធភាពសោះ ព្រោះត្រូវប្រើពេលយូរពេកដើម្បីបានសំណង។
“រឿងសេវាធានារ៉ាប់រង ចេះតែដាក់ឲ្យមានៗ តែគិតទៅដូចគ្មានប្រយោជន៍ទាល់តែសោះ។ ឡានជួបបញ្ហាថ្ងៃនេះ គេមិនបានសងយើងថ្ងៃនេះ ឬ ២ ៣ ថ្ងៃទៀតនោះទេ យ៉ាងលឿន ៤ ទៅ ៥ខែ ហើយមុននឹងសង សួរសព្វគ្រប់ ហឹម...”។ នេះបើតាមថ្លែងឲ្យដឹងពីស្ត្រីកូនមួយរូបនេះ។
បើតាមការលើកឡើងពីអ្នកស្រី វ៉ាឡា មានផ្ទះក្បែរផ្សារសាមគ្គី បានឲ្យដឹងថា អ្វីក៏ដោយតែងមានចំណុចល្អ និងចំណុចអាក្រក់ ជាក់ស្ដែងប្រមើលមើលថា បើមានសេវាធានារ៉ាប់រង វាអាចជួយឲ្យអារម្មណ៍ផ្លូវចិត្តបានធូរស្បើយមួយកម្រិត ព្រោះថាបើមានបញ្ហានៅលើដងផ្លូវ មានអ្នកចាំជួយប្រឹក្សា ក៏ដូចជាចេញថ្លៃសេវាលើបញ្ហានេះ។
"ខ្ញុំជាស្រី មិនសូវយល់ច្បាស់ពីរឿងចរាចរណ៍ប៉ុន្មានទេ ជាពិសេសករណីបើមានបញ្ហាលើដងផ្លូវ ករណីបើគេខុស ខ្ញុំត្រូវ ក៏ខ្ញុំមិនហ៊ាននឹងជជែកវែកញែកជាមួយគេដែរ តែបើមាន Insurance ស្រួលម្យ៉ាង គ្រាន់តែខលហៅគេមកដោះស្រាយហើយចប់។" នេះបើតាមការលើកឡើងពីអ្នកស្រី វ៉ាឡា។
ទន្ទឹមនឹងការត្អូញត្អែរពីភាពយឺតយ៉ាវ និងសេវាថ្លៃលើការប្រើប្រាស់ធានារ៉ាប់រងពីសំណាក់អ្នកប្រើប្រាស់ ថ្មីៗនេះ មានក្រុមហ៊ុនធានារ៉ាប់រងមួយទើបមកដល់ឈ្មោះថា អេច អាយ ម៉ាយក្រូ អិនសួរេន (H.I Micro Insurance PLC) ដែលជាការវិនិយោគរួមរវាងកម្ពុជា-ថៃ-អូស្ត្រាលី តម្លៃធូរថ្លៃ។ ពិសេសត្រង់ថា លែងមានការយឺតយ៉ាវទៀតហើយ ដោយក្រុមហ៊ុននេះធានាថា អ្នកបើកបរយានយន្តគ្រប់ប្រភេទ និងអ្នកដំណើរទាំងអស់ នឹងទទួលបានការព្យាបាលភ្លាមៗ និងសេវាហិរញ្ញវត្ថុ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍។
ក្រុមហ៊ុននេះបានបង្កើតសេវាធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ គ្របដណ្ដប់ជនរងគ្រោះ Road Accident Victim Coverage Insurance (RVI) ដំបូងគេនៅកម្ពុជា ដែលមានតម្លៃធូរថ្លៃមែនទែន។ លក្ខណៈពិសេសនៃសេវាធានារ៉ាប់រងនេះ គឺជនរងគ្រោះទាំងសងខាង រួមទាំងអ្នកថ្មើរជើង ឬភាគីពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ នឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ជនរងគ្រោះទាំងអស់ មិនបាច់ចំណាយពេលឈ្លោះប្រកែកគ្នា រកខុសរកត្រូវឡើយ ពោលគឺក្រុមហ៊ុនធានារ៉ាប់រង នឹងចេញថ្លៃសំណងលើការព្យាបាល និងហិរញ្ញវត្ថុ។ ការស្វែងរកខុសត្រូវ ទុកឲ្យប៉ូលិសស៊ើបអង្កេតពេលក្រោយ។
ជនរងគ្រោះនឹងទទួលបានសំណងលើ៖
តារាងតម្លៃ RVI តាមប្រភេទយានយន្ត៖
អ្នករកទិញធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ គ្របដណ្ដប់ជនរងគ្រោះ (RVI) នៅទីស្នាក់កណ្ដាលក្រុមហ៊ុន អេច អាយ ម៉ាយក្រូ អិនសួរេន នៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាភ្នាក់ងារទ្រូម៉ាន់នី ទូទាំងកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖