West Ham ទិញបាន Chicharito អតីតខ្សែប្រយុទ្ធ Man United
- 2017-07-20 23:57:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
West Ham ទិញបាន Chicharito អតីតខ្សែប្រយុទ្ធ Man United
ចន្លោះមិនឃើញ
West Ham United បានព្រមព្រៀងជាមួយ Bayer Leverkusen ក្នុងការចុះហត្ថលេខាយក Javier Hernandez លើតម្លៃខ្លួន ១៦លានផោន។
អតីតកីឡាករ Manchester United វ័យ២៩ឆ្នាំនឹងហោះទៅកាន់ទីក្រុងឡុងដើម្បីចរចាលក្ខខណ្ឌផ្ទាល់ខ្លួន និងធ្វើតេស្តសុខភាព ជាមួយក្រុមញញួរធំ។ Hernandez គឺជាខ្សែប្រយុទ្ធឆ្នើមមួយរូបនៅលីគកំពូលអាល្លឺម៉ង់។
កាលពីខែឧសភា អ្នកបំប៉ោងសំណាញ់ទី ដែលមានឈ្មោះហៅក្រៅថា Chicharito រូបនេះបានក្លាយជាកីឡាកររកគ្រាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិម៉ិកស៊ិក (៤៧គ្រាប់)។ Hernandez លេងឲ្យ United ១៥៦ ប្រកួតស៊ុតបាន ៥៩គ្រាប់ រួចផ្ទេរទៅ Leverkusen កាលពីឆ្នាំ២០១៥ និងរកបាន ៣៩គ្រាប់នៅទីនោះ៕