ទោះ​​ចូល​និវត្តន៍ តែ​ LAHM ត្រូវ​បោះ​ឆ្នោត​ជា​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​ ​

  • 2017-07-24 04:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philipp Lahm ត្រូវ​បាន​បោះ​ឆ្នោត​ជា​កីឡាករ​អាល្លឺម៉ង់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៧ ​នេះ​បើ​ទោះ​ជា​ចូល​និវត្តន៍​ទៅ​ហើយ​ក្ដី។

Philipp Lahm

អតីត​ប្រធាន​ក្រុម​ Bayern Munich បាន​ព្យួរ​ស្បែក​ជើង​កាល​ពី​ខែ​ឧសភា​ក្រោយ​ឈ្នះ​ Bundesliga ៨​ដង​, DFB-Pokal ៦ដង, Champions League ម្ដង​នៅ​ក្នុង​អាជីព​បាល់ទាត់​។ ការ​បោះ​ឆ្នោត​ពាន​រង្វាន់​ខាង​លើ​​គឺ​ធ្វើ​ឡើង​ដោយ​អ្នក​កាសែត​កីឡា​របស់​ប្រទេស​អាល្លឺម៉ង់។​

Lahm បាន​និយាយ​ដោយ​ឈ្នះ​ពាន German player of the year ជា​លើក​ដំបូង​ និង​ជា​លើក​ចុង​ក្រោយ​ថា៖ "វា​ពិតជា​កិត្តិយស​មួយ​ ហើយ​ខ្ញុំ​រីករាយ​បំផុត​ដែល​បាន​ឈ្នះ​ពាន​នេះ​។ ប្រហែល​ជា​​អ្នក​កាសែត​ទាំង​នោះ​​បាន​តាមដាន​ការ​លេង​ពេញ​​មួយ​អាជីព​របស់​ខ្ញុំ"៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន