ហេតុផល៥យ៉ាងដែលធ្វើឲ្យ នៅ ម៉ារីសា សម្ដែងជាតួអង្គ "ស្រទន់" សមឥតខ្ចោះ
- 2017-07-26 09:42:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល៥យ៉ាងដែលធ្វើឲ្យ នៅ ម៉ារីសា សម្ដែងជាតួអង្គ "ស្រទន់" សមឥតខ្ចោះ
ចន្លោះមិនឃើញ
តារាសម្ដែង នៅ ម៉ារីសា គឺតារាស្រីវ័យក្មេងរបស់កម្ពុជា ហើយជាក់ស្ដែងពេលនេះនាងបានសម្ដែងជាតួឯកក្នុងវីដេអូភាគខ្នាតធំប្រចាំឆ្នាំគឺ "ស្រទន់មន្តស្នេហ៍" ដែលត្រៀមបញ្ចាំងនៅថ្ងៃទី១១ខែ សីហា ខាងមុខនេះហើយ។
ចុចអាន៖ ជុំវិញវីដេអូភាគ ស្រទន់មន្តស្នេហ៍
ហេតុផលខាងក្រោមនេះដែលធ្វើឲ្យ ម៉ារីសា សម្ដែងជាតួអង្គ "ស្រទន់" សមឥតខ្ចោះ៖
១. រូបរាងខាងក្រៅ៖ បើតាមការពណ៌នារបស់អ្នកនិពន្ធនៅក្នុងប្រលោមលោកតួអង្គ ស៊ីវី ឬស្គាល់ថាជា "ស្រទន់" នោះមិនមែនជានារីដែលស្រស់ស្អាតឆើតឆាយឡើយបើធៀបនឹងនាយកក្រុមហ៊ុន ដួង មេត្រី និង តារាបង្ហាញម៉ូដជួរមុខប្រចាំប្រទេស ដាអ៊ីណា។ ម៉ារីសា មានចំណុចច្រើនដែលដូចតួអង្គ "ស្រទន់" ជាពិសេសគឺទម្រង់មុខល្អគន់មានមន្តស្នេហ៍ និងអត្តចរិតម៉ឺងម៉ាត់សក្ដិសមជាតួអង្គបងស្រី។
២. ពេលវេលា៖ ម៉ារីសា មិនទទួលយកការងារថតអ្វីទាំងអស់អំឡុងពេលថតវីដេអូភាគនេះចំណាយពេលប្រមាណជា១ឆ្នាំ ដោយគោលបំណងចង់ផ្ដោតអារម្មណ៍ទៅលើការសម្ដែងរឿងនេះមួយប៉ុណ្ណោះ។
៣. បទពិសោធន៍៖ ទោះបីជា ម៉ារីសា ជាតារាវ័យក្មេងពិតមែន ប៉ុន្តែនាងធ្លាប់សម្ដែងក្នុងភាពយន្តខ្នាតធំរបស់ថៃគឺ "ខ្មោចអ្នករបាំ" ដោយនាងសម្ដែងជាតួអ្នករបាំដែលធ្វើដំណើរពីប្រទេសកម្ពុជាទៅតំបន់មួយដើម្បីបន់ស្រន់សុំក្ដីសុខ។ មិនអស់ត្រឹមប៉ុណ្ណេះទេស្រីស្អាតរូបនេះធ្លាប់បានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងក្លានៅក្នុងរឿង "អូនជាបេះដូងបង" របស់ផលិតកម្ម រ៉ក។
៤. ប្រសាសន៍របស់អ្នកដឹកនាំ៖ លោក ជ័យ សម្បត្តិ បានលើកឡើងថា ម៉ារីសា គឺបានខិតខំ និងធ្វើការយ៉ាងជិតស្និតជាមួយក្រុមផលិត "ស្រទន់មន្តស្នេហ៍" ដើម្បីឲ្យវីដេអូភាគនេះចេញមកដូចការរំពឹងទុក្ខ។
៥. ការយកចិត្តទុក្ខដាក់ទៅលើឈុតឆាក៖ គ្រប់ឈុតឆាកទាំងអស់ ម៉ារីសា សម្ដែងដោយចេញពីចិត្តនិងប្រយ័ត្នប្រយែងខ្ពស់ ព្រោះនាងជាតួអង្គសំខាន់សម្រាប់រឿងនេះ ប្រសិនបើនាងធ្វើមិនបានល្អអាចនឹងធ្វើឲ្យសាច់រឿងទាំងមូលធ្លាក់ទៅតាមហ្នឹងបាន៕