ប៉ុន្មាន​ហេតុផល​នេះ ល្មម​ឲ្យ​អ្នក​គួរ​ប្រើ Galaxy J7 Pro និង J5 Pro 2017

  • 2017-07-26 10:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy J7 Pro & J5 Pro 2017 ដែល​ជា Smartphone ត្រកូល Galaxy J ស៊េរី​ថ្មី​របស់ Samsung ទើប​តែ​មាន​លក់​នៅ​ខ្មែរ ខែ​កក្កដា​នេះ បន្ទាប់ពី​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែមិថុនា ក្ដៅៗ។

Smartphone ទាំងពីរ​នេះ មាន​ចំណុចខ្លាំង​ថ្មី​មួយ​ចំ​នួន ល្មម​ឲ្យ​អ្នកមាន​លុយ​ល្ម​មៗ អាច​សម្រេច​ចិត្ត​ប្រើ​បាន ខណៈ Galaxy J5 Pro 2017 កាន់​តែ​ទំនើប ជា​ស៊េរី​ថ្មី upgrade លើ Galaxy J5 2017 (ខុស​ត្រង់ RAM និង​ទំហំ​ម៉ាស៊ីន)។

Sabay សូម​លើក​យក ៤ ចំណុច​ពី​ទូរសព្ទ​ទាំង​ពីរ​នេះ ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ចង់​ប្រើ​វា៖

១. តម្លៃ​

តម្លៃ​ជា​បញ្ហា​ធំ​ជាង​គេ មុន​ពេល​សម្រេច​ចិត្ត​ទិញ​ទូរសព្ទ​ថ្មី។ ជួន​កាល មាន​លុយ​ត្រឹម​ប៉ុណ្ណេះ ប៉ុណ្ណោះ មិន​ដឹង​ត្រូវ​ទិញ​ម៉ូដែល​អី​ទៀត។ អ្វី​ដែល​គ្រប់​គ្នា​គិត ទាល់​តែ​ថ្លៃ ទើប​ទូរសព្ទ​ទំនើប។ តែ​មាន​ណា៎! Galaxy J7 Pro & J5 Pro តម្លៃ ៣១៩ ដុល្លារ និង ២៧៩ ដុល្លារ តែ​កុំ​មើល លក្ខណៈ​សម្បត្តិ​វិញ​ឡើង​កប់។

Galaxy J5 Pro 2017​

  • អេក្រង់ HD super AMOLED ទំហំ ៥,២ អ៊ី​ញ (720 x 1280 pixels)​
  • កាមេរ៉ា​មុខ និង​ក្រោយ​ទំហំ 13 MP ជាមួយ LED flash ទាំងសងខាង ហើយ​ខាងក្រោយ​មាន f/1.7 aperture និង​ខាងមុខ​មាន f/1.9 aperture​
  • ល្បឿន CPU 1.6 GHz កាន់តែ​លឿន ដោយ​អាច​គាំទ្រ​ហ្គេម​មាន​ក្រាហ្វិក​ធំ​
  • RAM ទំហំ 3 GB​
  • ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat​
  • កម្រិត​ថាមពល​ថ្ម 3000 mAh និង Support ប្រព័ន្ធ​បណ្ដាញ 4G VoLTE​

Galaxy J7 Pro 2017 មាន​លក្ខណៈ​សម្បត្តិ​ដូច​នឹង J5 Pro ដែរ ខុស​តែ​

  • អេក្រង់​ទំហំ ៥,៥ អ៊ី​ញ (1080 x1920 pixels)​
  • USB Type-C port​
  • ការពារ​ការ​សាចទឹក IP54​
  • កម្រិត​ថា​ម​ពល 3600 mAh​

២. រូបរាង និង​ពណ៌​

J 5 Pro / J7 Pro ត្រូវ​បាន​ឌីហ្សាញ​ឡើង​ស្រោប​ដោយ​លោហៈធាតុ ភ្លឺ​រលោង ខណៈ​កញ្ចក់​អេក្រង់​ផុស​ប្រភេទ 2.5D។ ឯ កាមេរ៉ា​វិញ មិន​លាន​ចេញ​ក្រៅ ធ្វើ​ឲ្យ​ទូរសព្ទ​រលោង​ស្មើ​ល្អ។ ពណ៌​កាន់តែ​អេម មាន ៣ ជម្រើស ដូច Smartphone តម្លៃ​ថ្លៃៗ​ដែរ គឺ ខៀវ (Blue Silver) មាស (Gold) និង​ខ្មៅ (Black)។

៣. កាមេរ៉ា​មុខ​ថត Selfie ឡើង​កប់​

លើក​នេះ Samsung លែង​មែនទែន ដោយ​បំពាក់​កាមេរ៉ា​មុខ​រហូត​ដល់ 13MP ធ្វើ​ឲ្យ​អ្នក​ចូល​ចិត្ត​ថត Selfie ម៉ា​ពេញ​ចិត្ត។

  • Front LED + Selfie Flash​

កាមេរ៉ា​មុខ មាន​ភ្លើង LED Flash ដែល​អាច​ធ្វើ​ឲ្យ​មុខ​ភ្លឺច្បាស់​ល្អ បើ​ទោះ​ស្ថិតនៅកន្លែង​មាន​កម្រិត​ពន្លឺ​ទាប​ក៏ដោយ​។​

  • Palm Selfie​

មុខងារ Palm Selfie អនុញ្ញាត​ឲ្យ​អ្នក​ថត​រូប Selfie ដោយ​គ្រាន់​តែ​ប្រើ​កាយវិការ​លើក​ដៃ មិន​ចាំបាច់​ចុច​ប៊ូតុង​លើ​អេក្រង់។

  • Wide Selfie (110 ដឺក្រេ)

លែង​ពិបាក​ពេល​ថតរូប​ជា​ក្រុម ព្រោះ​មុខងារ​នេះ អាច​ឲ្យ​ថត​បាន​ផ្ទៃ​មុំ​បាន​ទូលាយ​ជាង​មុខ​ឆ្ងាយ។

៤. បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ

បច្ចេកវិទ្យា​ស្កេន​ខ្ចៅដៃ កំពុង​ពេញនិ​យម ស្ទើរតែ​ទូរ​សព្ទ​ម៉ាក​ណា​ក៏មាន​។ បញ្ហា​ត្រង់​ថា មុខងារ​នេះ​ដើរ​រលូន​លើ​ទូរ​សព្ទ​តម្លៃ​ថ្លៃ​គួរសម​ឡើង​ទៅ។

ខុស​ពី J5 Pro និង J7 Pro 2017 តម្លៃ​ក្បែរ និង​លើស ៣០០ ដុល្លារ​បន្តិច​មែន តែ​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​ដែល​មាន​នៅ Home ប៊ូតុង​ខាង​ក្រោម ដើរ​ស្រួល​មិន​រអាក់រអួល៕

អត្ថបទ៖ វិទូ