តោះ! មកដឹងចំនួនទាហានស្រីក្នុងប្រទេសធំៗទាំង ៤នេះ
- 2017-07-28 14:05:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកដឹងចំនួនទាហានស្រីក្នុងប្រទេសធំៗទាំង ៤នេះ
ចន្លោះមិនឃើញ
ដូចប្រិយមិត្តដឹងស្រាប់ហើយ វិស័យយោធាពិតជាមានសារសំខាន់ណាស់សម្រាប់ប្រទេសជាតិនីមួយៗនៅលើពិភពលោក ព្រោះវិស័យនេះបានរួមចំណែកក្នុងការផ្ដល់នូវការធានានូវសន្តិសុខ និងសន្តិភាពជូនដល់ប្រជាជាតិ ចៀសវាងពីការឈ្លានពានណាមួយពីបរទេស។ ដោយឡែក ខាងក្រោមនឹងរាយឈ្មោះប្រទេស ៤ដែលមានទាហានស្រីច្រើនមិនធម្មតា៖
១.ប្រទេសអូស្ត្រាលី
គិតត្រឹមឆ្នាំ២០១៥មានចំនួន ៨ ៨២៣ នាក់ រាប់បញ្ចូលទាំងទ័ពជើងគោក ជើងទឹក និងជើងអាកាស។
២.ប្រទេសកាណាដា
បើរាប់ទាំងទ័ពបម្រុង និងទ័ពផ្លូវការមានចំនួន ១៤ ០១៦ នាក់ក្នុងឆ្នាំ ២០១៧។
៣.ចក្រភពអង់គ្លេស
មានចំនួន ១៥ ២៧០ នាក់ក្នុងជួរកងយោធាប្រចាំការ នាឆ្នាំ ២០១៧។
៤. សហរដ្ឋអាមេរិក
បើរាប់បញ្ចូលកងទ័ពគ្រប់ផ្នែកទាំងអស់ មានចំនួន ៣៥៦ ៨៧២ នាក់ គិតក្នុងឆ្នាំ២០១៤ ដែលចំនួននេះជាទិន្នន័យច្រើនលើសលប់ និងគួរឲ្យភ្ញាក់ផ្អើលមែនទែន។