មក​មើល​សម្រស់​ភ្នំ​ត្បែង​ខេត្ត​ព្រះវិហារ ទេសភាព​មិន​ធម្មតា

  • 2017-08-02 04:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​អាច​ជា​កន្លែង​ទេសចរណ៍​ថ្មី​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តជាតិ ដោយ​នៅ​ទី​នោះ​មាន​ទឹក​ធ្លាក់ រូង​ប្រ​ជៀវ និង​ជា​កន្លែង​សក្ការ​។ ភ្នំ​ត្បែង​ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដែល​មាន​សម្រស់​ស្រស់​ស្អាត ដោយ​មាន​ទាំង​ព្រៃ​ធម្មជាតិ សត្វព្រៃ ទឹកធ្លាក់ និង​តំបន់​បុរាណ​ឋានសម្រាប់​ពិធី​ផ្សេងៗ​ផង​ដែរ។

ជាមួយ​នឹង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ តំបន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​មក។ នេះ​បើ​តាម​ព័ត៌មាន​របស់​ក្រ​សួង​បរិស្ថាន​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន។​

តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង​នេះ​មាន​ទី​តាំង​ក្នុង​ខេត្ត​ព្រះ​វិហារ និង​គ្រប​ដណ្ដប់​លើ​ស្រុក​ចំនួន​ប្រាំ​គឺ ស្រុង​សង្គមថ្មី​ ស្រុក​គូលែន ស្រុក​ត្បែង​មាន​ជ័យ ស្រុក​រវៀង និង​ក្រុង​ព្រះ​វិហារ ដែល​មានផ្ទៃ​ដី​សរុប​ចំនួន​​២៥​០០០ហិចតា។​

​ដើម្បី​ឡើង​ដល់​ទី​តាំង​ទឹក​ធ្លាក់ និង​ទី​សក្ការ​ទាំង​នេះ អ្នក​ធ្វើ​ដំណើរ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ភ្នំ​ដែល​មាន​ចម្ការ​ចេក​ធំ​ល្វឹង​ល្វើយ និង​ត្រូវ​ឡើង​តាម​ជណ្ដើរ​កម្ពស់​៤០០​ម៉ែត្រ និង​មាន​កាំ​ជណ្ដើរ​​ចំនួន១៨០០​កាំ៕

ទស្សនារូបភាពស្អាតទាំងអស់គ្នា៖

អត្ថបទ៖ ទូច សុខា

រូបភាព​៖ ក្រសួងបរិស្ថាន

អត្ថបទពេញនិយម